ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! ក្រោយចង់បញ្ចប់ជីវិត ស្ងាត់ៗ អតីតអ្នកកំប្លែង ឃ្មឹប រកបានប្រុសក្មេងម្នាក់ មកស្អំបេះដូងបាត់ លេងសុទ្ធតែ…

ភ្នំពេញ ៖ គ្រាន់តែនិយាយដល់ឈ្មោះ នាង ឃ្មឹប នោះប្រិយមិត្តប្រាកដណាស់ បានស្គាល់ហើយ អតីតតារាកំប្លែងស្រីក្នុងក្រុមនាយកុយ និងជាអតីតប្រពន្ធនាយ ហុងដា ដែលទទួលបានប្រជាប្រិយភាពខ្លាំង កាលពីអំឡុងល្បីប្រមាណ ១០ ឆ្នាំ មុន។

តែទោះយ៉ាងណា ក្រោយចែកផ្លូវជាមួយនាយ ហុងដា មក ជីវិតតារាកំប្លែងស្រី នាង ឃ្មឹប ក៏បានរសាត់អណ្តែតបាត់មុខពីសិល្បៈឈឹងតែម្តង និងត្រូវបានដឹងថា មានប្តីទី២នៅឯជាយដែនថៃ រស់នៅក្នុងជីវិតដ៏លំបាកមើលសឹងមិនស្គាល់។ ហើយនៅពេលត្រូវបានជួយជ្រោមជ្រែងពីប្រធានសមគមសិល្បៈ មានឱកាសឲ្យចូលកំប្លែងជាមួយអតីតប្តី បានមួយរយៈ ក៏បាត់មុខពីសិល្បៈ និងបន្តជីវិតរស់នៅយ៉ាងលំបាកវេទនា រហូតចុងក្រោយសម្រេចចិត្តប៉ុនប៉ងបញ្ចប់ជីវិត ពីលើស្ពានជ្រោយចង្វារ ទៀតផង។

ដោយឡែក បន្ទាប់ពីចង់បញ្ចប់ជីវិតលោតពីលើស្ពានជ្រោយចង្វារ និងបាត់មុខមួយអស់មួយរយៈធំមក ស្រាប់តែពេលនេះ នាង ឃ្មឹប បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ ខណៈស្ងាត់ៗ នាងបានបង្ហាញមុខមាត់យ៉ាងស្រស់បស់ ជាមួយប្រុសក្មេងម្នាក់ នៅក្នុងវីដេអូ Tik Tok ដែលត្រូវបានគេចែករំលែកកាលពីពេលថ្មីៗនេះ។

យ៉ាងណាមិញ ចំពោះវត្តមានបង្ហាញមុខមាត់ជាថ្មី មួយប្រុសក្មេងម្នាក់យ៉ាងស្និទ្ធស្នាលបែបនេះ បានធ្វើឲ្យមហាជនជាច្រើនជឿជាក់ថា ទំនាក់ទំនងនាងជាមួយប្រុសក្មេងម្នាក់នោះ គឺជាគូស្នេហ៍និងគ្នាតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម