Saturday, July 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមអាជីវករផ្សារព្រែកជ្រៃ ប្រមូលផ្ដុំគ្នា តវ៉ាបិទផ្លូវ ឲ្យប្រធានផ្សារ លុបចោលនូវលក្ខខណ្ឌ៣ចំណុច

ភ្នំពេញ ៖ អាជីវករជួលនិងទិញតូបលក់ដូរ នៅផ្សារព្រែកជ្រៃ ប្រហែលជាពីររយនាក់ ប្រមូលផ្ដុំគ្នាតវ៉ា ដើម្បីឲ្យប្រធានផ្សារ ចុះមកធ្វើការដោះស្រាយបញ្ហា ដែលពួកគាត់បានស្នើសុំចំនួន៣ចំណុច ធ្វើការបិទផ្លូវសាធារណៈ បង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ដែលស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បើតាមសម្ដីអាជីវករបានឲ្យដឹងថា ក្រុមអាជីវករជួលនិងទិញតូបក្នុងផ្សារព្រែកជ្រៃ មានប្រហែលជា៦០០តូប បានផ្ទុះការតវ៉ាទាមទារ សូមឲ្យប្រធានផ្សារ លុបចោលនូវលក្ខខណ្ឌ៣ចំណុច ដូចខាងក្រោមៈ
ទី១ ស្នើសុំលុបចោលសេវា៧០$ ដែលជាថ្លៃទឹកប៊ិចបន្តកុងត្រា។​ ទី២ ស្នើសុំលុបចោល សេវាបញ្ជាក់លិខិតកម្មសិទ្ធិ ឲ្យអាជីវករចំពោះហាងចំនួន១០០០$ ចំណែកតូបក្នុងផ្សារចំនួន ៥០០$ និងគ្រែ ៣០០$ ទី៣ សូមលុបចោលសេវាទឹក ភ្លើង សាធារណៈបង់រំលស់ ១២០០០៛ក្នុងខែ។

បន្ទាប់មក កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារខណ្ឌ បានចុះទៅដល់ ដើម្បីការពារសន្តិសុខ ក្រោយមកក៏មានវត្តមានលោក ជរ គឹមសូ អភិបាលរងខណ្ឌដង្កោ ចុះមកធ្វើការសម្របសម្រួល ជាមួយអាជីវករឲ្យនាំគ្នា ចូលក្នុងផ្សារ ដើម្បីដោះស្រាយគ្នា ជៀសវាងការបិទផ្លូវសាធារណៈ នាំមានការកកស្ទះចរាចរណ៍។
បន្ទាប់ពីលោកអភិបាលរងខណ្ឌដង្កោ លោកធ្វើការសម្របសម្រួល ដោះស្រាយបញ្ហាជាមួយបងប្អូនអាជីវករ នៅក្នុងផ្សារមកដល់ពេលនេះ មិនទាន់បានជាលទ្ធផលនៅឡើយទេ៕ រក្សាសិទ្ធិដោយ៖សួងសាម

×