ភ្នំពេញ ៖ ក្រសួង កសិកម្ម ណែនាំ ឱ្យផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់ក្នុងកាលៈទេសៈនៃការរីករាលដាលជំងឺកូវីដ១៩ ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានបញ្ជាក់ថា បណ្តាក្រុមហ៊ុនវៀតណាម ត្រូវ ផ្អាកការធ្វើដំណើរចេញ-ចូល ព្រះរាជាណាចក្រកម្ពុជាជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិវៀតណាមទាំងអស់។
បើតាមឯកឧត្តម វេង សាខុន តបតាមកម្មវត្ថុខាងលើ ខ្ញុំសូមជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ជាប្រធាន ឬតំណាងក្រុមហ៊ុនវៀតណាម ដែលកំពុងវិនិយោគលើសម្បទានដីសេដ្ឋកិច្ច នៅក្នុងព្រះរាជាណាចក កម្ពុជាទាំងអស់ ជ្រាបថា ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានស្នើសុំឲ្យបណ្តាក្រុមហ៊ុនវៀតណាម ដែលកំពុងមានវត្តមានធ្វើការវិនិយោគ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ការធ្វើដំណើរឆ្លងកាត់ពីកម្ពុជាទៅវៀតណាម និងពីវៀតណាមមកកម្ពុជាវិញ ជាបណ្ដោះអាសន្ន ចំពោះបុគ្គលិក កម្មករជនជាតិ វៀតណាមទាំងអស់ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលជាសកលនៃជម្ងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល នាពេលបច្ចុប្បន្ននេះ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី ដែលជាប្រធាន ឬតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ជ្រាប និងចាត់វិធានអនុវត្តឲ្យមានប្រសិទ្ធភាពបំផុត៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
