Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស្រី លី អែលឡែន ៖ ប្រទេសកម្ពុជា ត្រូវបាននាំឆ្ពោះ ទៅរកការឆ្លងសហគមន៍កម្រិតធំធេង និងបានវាយសន្ធប់ធ្ងន់ធ្ងរ

ភ្នំពេញ ៖ លោកស្រី លី អែលឡែន (Li Ailan) តំណាងប្រចាំប្រទេសកម្ពុជា នៃអង្គការសុខភាពពិភពលោក (WHO) បានបង្ហោះសារនៅលើទ្វីធ័រផ្ទាល់ខ្លួន ដោយបានព្រមានថា «ប្រទេសកម្ពុជា ត្រូវបាននាំឆ្ពោះទៅរកការ ឆ្លងសហគមន៍កម្រិតធំធេង និងបានវាយសន្ធប់ធ្ងន់ធ្ងរ លើសមត្ថភាព ថែទាំរបស់មន្ទីរពេទ្យ លុះត្រាតែវិធានការបុគ្គល និងសង្គម ត្រូវបានអនុវត្តជាបន្ទាន់ ដោយទទួលខុសត្រូវ និងដោយប្រសិទ្ធឥឡូវនេះ។ គួរឱ្យសោកសៅបំផុត វីរ៉ុសកំពុងសាយភាយ យ៉ាងទូលំទូលាយ និងជីវិតមនុស្សជាច្រើននឹងត្រូវបាត់បង់…។»

កាលពីខែមេសា កន្លងទៅ លោកស្រី បានព្រមានម្តងហើយថា ប្រទេសកម្ពុជា កំពុងស្ថិតនៅមាត់ជ្រោះសោកនាដកម្ម ដោយសារការរីករាលដាល យ៉ាងគំហុកនៃការឆ្លងកូវីដ-១៩។

ថ្ងៃទី១២កក្កដានេះ អ្នកឆ្លងថ្មីៈ ៩១១នាក់ និង អ្នកស្លាប់ថ្មីៈ ២៣នាក់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×