Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​ខេត្តកំពង់ស្ពឺ ​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​ផ្សារ​កំពង់ស្ពឺ​ បន្ទាប់​ពី​អាជីវករ​ផ្សារ ​មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩

​កំពង់ស្ពឺ​ ៖​ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បាន​ចេញ​សេចក្តីសម្រេច​លេខ​១២៨/២១​ សសរ​ ចុះ​ថ្ងៃ​ទី​១២​ ខែកក្កដា​ ឆ្នាំ​២០២១​ ស្តី​ពី​ ការ​ផ្អាក​បណ្តោះអាសន្ន​ផ្សារ​កំពង់ស្ពឺ​ ស្ថិត​នៅ​ភូមិ​ពាណិជ្ជកម្ម​ សង្កាត់​រកា​ធំ​ ក្រុង​ច្បារមន​ ដែល​មានការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​ ។​

​ការ​សម្រេច​ផ្អាក​បណ្តោះអាសន្ន​នេះ​ គឺ​ត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១២​ ខែកក្កដា​ រហូត​ដល់​ថ្ងៃ​ទី​២៥​ ខែកក្កដា​ ឆ្នាំ​២០២១​ ពោល​គឺ​មាន​រយៈពេល​១៤​ថ្ងៃ​ ។

សន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ ត្រូវចូលរួមសហការ ជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីទៅយកសំណាកវិភាគរកមេរោគ និងត្រូវធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវតាម ការណែនាំរបស់ក្រសួងសុខាភិបាល ។

គណៈកម្មការផ្សារកំពង់ស្ពឺ ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងមន្ត្រីសុខាភិបាល ដើម្បីស្រាវជ្រាវ និងកំណត់អ្នកប៉ះពាល់ផ្សេងៗទៀត ព្រមទាំងចូលរួមសហការអនុវត្តរាល់វិធានការរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ។

ក្នុងអំឡុងពេល នៃការអនុវត្តវិធានការផ្អាកដំណើរការជាបណ្តោះអាសន្ន ត្រូវបានហាមឃាត់រាល់ការ ចេញ-ចូល និងរាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ក្នុងមូលដ្ឋានផ្សារកំពង់ស្ពឺ លើកលែងតែករណីចំបាច់ដូច ខាងក្រោម៖

ការចេញ-ចូល និងការជួបជុំក្នុងចំណោមសន្តិសុខ បុគ្គលិក-កម្មករ អាជីវករ អតិថិជន និងអ្នកពាក់ព័ន្ធ នៅក្នុងទីតាំងកំណត់ដែលត្រូវផ្តល់សំណាក – ការចេញ-ចូល និងការជួបជុំរបស់បុគ្គលិកសុខាភិបាល ដើម្បីអនុវត្តវិធានការសុខាភិបាល

ការចេញ-ចូល និងការជួបជុំរបស់គណៈកម្មការផ្សារ អាជ្ញាធរមានសមត្ថកិច្ច និងកម្លាំងគណៈបញ្ហាការឯកភាព

រដ្ឋបាលគ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ រាល់ការចេញ-ចូល និងការ៉ជួបជុំ ឬការប្រមូលផ្តុំមនុស្សដែលត្រូវបានលើកលែកខាងលើនេះ ត្រូវអនុវត្ត វិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ចពាក់ម៉ាស កាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ការធ្វើអនាម័យដើម្បីសម្លាប់មេរោគ ការវាស់កម្ដៅ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ “៣កុំ និង៣ការពារ” របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ត្រូវបានប្រគល់ ភារកិច្ចជូន រដ្ឋបាលក្រុងច្បារមន សហការជាមួយមន្ទីរសុខាភិបាលខេត្ត និងភាគី ពាក់ព័ន្ធ ដើម្បីចុះត្រួតពិនិត្យជាប្រចាំពាក់ព័ន្ធការអនុវត្តវិធានការរដ្ឋបាល វិធានការសុខាភិបាល និងការងារ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ក្នុងអំឡុងពេលផ្អាកដំណើរការជាបណ្តោះអាសន្ន ឱ្យមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍ ។

នាយករដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត អភិបាល នៃ គណៈអភិបាលក្រុងច្បារមន មន្ទីរ -អង្គភាពពាក់ព័ន្ធ គណៈកម្មការផ្សារ អាជីវករ និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×