Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្និសីទអន្តរជាតិ ស្តីពី ទីក្រុងឆ្លាតវៃ និងភាពជាអ្នកដឹកនាំ ជំរុញឲ្យមន្ត្រីចេះសម្រប និងត្រៀមខ្លួនទៅអនាគត ក្នុងសង្គម និងសេដ្ឋកិច្ចឌីជីថល

ភ្នំពេញ ៖ ក្នុងសន្និសីទអន្តរជាតិ ស្តីពី «ការរៀបចំផែនការសម្រាប់ទីក្រុងឆ្លាតវៃ» ដែលធ្វើឡើងរយៈពេញមួយថ្ងៃ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ តាមរយៈវីដេអូ អនឡាញ ដោយមានការចូលរួម ពីលោក Benedict Cheong នាយកប្រតិបត្តិមូលនិធិ Temasek អន្តរជាតិ , លោកស្រី ត្យូ ឡេឆេង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា , សាស្ត្រាចារ្យ វាគ្មិនកិត្តិយសមកពីសិង្ហបុរី និងសិក្ខាកាមជាថ្នាក់ដឹកនាំកម្រិតចាប់ពីអគ្គនាយករងដល់រដ្ឋលេខាធិការ , អភិបាល-អភិបាលរងរាជធានី-ខេត្តផងនោះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងឲ្យដឹងក្រោយបញ្ចប់កិច្ចប្រជុំថា ÷

គោលបំណងសំខាន់នៃសន្និសីទអន្តរជាតិថ្ងៃនេះ គឺផ្តោតលើការចែករំលែកចំណេះដឹង បទពិសោធន៍ និងការកសាងទីក្រុងឆ្លាតវៃ ដោយត្រូវរៀនសូត្រពីអតីតកាល ត្រូវមានសមត្ថភាពសម្របខ្លួនចំពោះស្ថានភាពបច្ចុប្បន្ន ព្រមទាំងត្រូវមានសមត្ថភាពត្រៀមខ្លួនរួចជាស្រច និងប្រកាន់វិធានការសមស្រប សម្រាប់ការផ្លាស់ប្តូរក្នុងពេលអនាគត នៃសង្គម និងសេដ្ឋកិច្ចឌីជីថល៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×