ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នឹងអញ្ជើញចូលរួម ព្រមទាំងថ្លែងការណ៍ នៅក្នុងសន្និសីទពាក់ កណ្ដាលអាណត្តិ រដ្ឋមន្ត្រីការបរទេស នៃចលនាមិនចូលបក្សសម័្ពន្ធ (NAM) ដែលនឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងបាគូ សាធារណរដ្ឋអាស៊ែបៃហ្សង់ ជាអ្នករៀបចំ។

ការចូលរួមសន្និសីទនេះ ធ្វើឡើង តាមការអញ្ជើញរបស់ លោក Jeyhun Bayramov រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ក្រោមមូលបទ «ចលនាមិនចូលបក្សសម្ព័ន្ធស្ថិត នៅចំណុចកណ្តាលនៃកិច្ចខិតខំប្រឹងប្រែង ពហុភាគី ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមសាកល» ។ សន្និសីទតាមប្រព័ន្ធវីដេអូនេះ នឹងផ្តល់ឱកាសដល់រដ្ឋសមាជិក NAM ពិនិត្យមើលវឌ្ឍនភាពដែលសម្រេចបានលើបញ្ហាផ្សេងៗពាក់ព័ន្ធនឹងរបៀបវារៈនៃចលនាមិនចូលបក្សសម្ព័ន្ធ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងបាគូ ឆ្នាំ២០១៩៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN


