Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យ និងផាកពិន័យ ក្នុង១ថ្ងៃ យានយន្ត ៨០០គ្រឿង, ជិត៧ខែ ១១៤,៥០៧គ្រឿង

ភ្នំពេញ ៖ បើតាមរបាយការណ៍ពីអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា មានយានយន្ត សរុបចំនួន ៨០០គ្រឿង នៅទូទាំងប្រទេស ត្រូវបានកម្លាំងនគរបាលត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ ក្នុងនោះ មានម៉ូតូ ៦៣៣គ្រឿង និងរថយន្ត ១៦៧គ្រឿង។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា បទល្មើសដែលត្រូវបានកត់សម្គាល់ រួមមាន ÷

  • សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញាចរាចរណ៍, ដឹកលើសចំណុះ , និយាយទូរស័ព្ទ និងអត់ស្លាកលេខ ជាដើម។
  • សម្រាប់រថយន្ត ល្មើសល្បឿន , ល្មើសសញ្ញាចរាចរណ៍ , អត់ប័ណ្ណបើកបរ , អត់ស្លាកលេខ , និយាយទូរស័ព្ទ , អត់ខ្សែក្រវាត់ ជាដើម។

សូមបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែមករា ដល់ ថ្ងៃទី១២ ខែកក្កដា ក្ឆ្នាំ២០២១នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុប ចំនួន ១១៤,៥០៧គ្រឿង ក្នុងនោះ មានម៉ូតូ ៨៤,៣៧៧គ្រឿង និងរថយន្តគ្រប់ប្រភេទ ៣០,១៣០គ្រឿង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×