ភ្នំពេញ ៖ ក្នុងសេចក្ដីសម្រេចរបស់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ត្រូវបានអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ចំពោះផ្សារបឹងកេងកង មានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ តទៅ បន្ទាប់ពីបានអនុវត្តវិធានការ និងពិនិត្យលើស្ថានភាពជាក់ស្ដែងរួចមក។

ក្នុងសេចក្តីសម្រេចណែនាំថា បើទោះបីអនុញ្ញាតឲ្យបើកដំណើរការឡើងវិញក៏ពិតមែន ប៉ុន្ដែរដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ឲ្យអាជីវករ សន្ដិសុខ បុគ្គលិក-កម្មករ និងអ្នកពាក់ព័ន្ធទាំងឡាយ ត្រូវអញ្ជើញទៅផ្ដល់សំណាកវិភាគរកមេរោគកូវីដ-១៩ លើកទី២ តាមកាលកំណត់របស់មន្ដ្រីមានសមត្ថកិច្ច និងត្រូវបង្ហាញលទ្ធផលតេស្ដអវិជ្ជមាន ដើម្បីបញ្ជាក់ពីស្ថានភាពសុខភាពរបស់ខ្លួន និងដើម្បីចៀសវាងការឆ្លងរាលដាលកូវីដ-១៩ជាថ្មី ក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចជាក្នុងផ្សារកណ្តាល នេះតែម្ដង៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN








