Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញបុគ្គលិក និងអាជីវករផ្សារកណ្តាល វិជ្ជមានកូវីដ១៩ចំនួន១៧នាក់ ក្នុងចំណោមអ្នកបានយកសំណាកធ្វើតេស្ត១៨២នាក់

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នារសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅគោលដៅយកសំណាកទីរួមផ្សារកណ្ដាល នៅចំណុចផ្លូវលេខ១៤៨ កែងផ្លូវ១៣ ភូមិ៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) លើបុគ្គលិក និងអាជីវករផ្សារសរុបចំនួន១៨២នាក់ ក្នុងនោះស្រីចំនួន ១១១នាក់ ។

ក្រោយពីយកសំណាកចប់ បានរកឃើញអ្នកវិជ្ជមានសរុបចំនួន១៤នាក់ ក្នុងនោះស្រី០៩នាក់ ក្រុមគ្រូពេទ្យបានដឹកយកទៅព្យាបាលនៅមជ្ឈមណ្ឌលកោះពេជ្រ ។
សរុបរួមដោយគិតចាប់តាំងពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ផងនោះ អាជីវករ និងបុគ្គលិកផ្សារកណ្តាល អ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន១៧នាក់ ក្នុងនោះស្រីចំនួន០៩នាក់ ។

បន្ទាប់ពីពិនិត្យឃើញស្ថានភាពបែបនេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីសម្រេចស្តីពី ការផ្អាកដំណើរការជាបណ្ដោះអាសន្នផ្សារកណ្ដាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ រយៈពេល ១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×