Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំហំជួញដូរក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ មានកំណើនដល់ជិត ៤ ប៊ីលានរៀល

spot_img

ភ្នំពេញ ៖ ទំហំជួញដូរភាគហ៊ុនសរុបសម្រាប់ដើមសប្តាហ៍នេះ មានចំនួន ៣,៨៦ ប៊ីលានរៀល ដោយ ៩៦% នៃទំហំនេះជាការជួញដូរលើភាគហ៊ុនអេស៊ីលីដា (ABC)។

ភាគហ៊ុនដដែលនេះ រួមជាមួយនឹងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងហ្ក្រេនធ្វីន (GTI) បានកើនឡើង ៣៤០៛ ២០៛ និង ៦០៛ រៀងគ្នាមកបិទនៅថ្លៃ ១៣.០៤០៛ ៦.៩៦០៛ និង ៤.០៨០៛។

ភាគហ៊ុនក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និងភាគហ៊ុន ផេសថិក (PEPC) បានធ្លាក់ចុះចន្លោះពី ១០៛ ទៅ ១៤០៛ ក្នុងមួយហ៊ុនមកត្រឹម ២.១៤០៛ ១៣.៧៦០៛ និង ៣.១៧០៛ ខណៈដែលភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) បានរក្សាថ្លៃថេរដដែល។ សន្ទស្សន៍ ផ.ម.ក. បានបន្តកើនឡើង ១,៦៧% ទៀតនាថ្ងៃចន្ទនេះ មកបិទនៅ ៥៤៧,៣១ ពិន្ទុ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×