Sunday, July 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស សុខា ជួបសំណេះសំណាល និងប្រគល់ អំណោយ ជូនរដ្ឋបាលខេត្តបាត់ដំបង

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ នេះ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាល និងប្រគល់អំណោយជាគ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារកូវីដ-១៩ ដល់រដ្ឋបាលខេត្តបាត់ដំបង តាមរយៈលោកងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង សម្រាប់ចែកជូនដល់ក្រុមការងារ និងប្រជាពលរដ្ឋ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ក្នុងឱកាសនោះដែរ លោក ស សុខា ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអនុវត្តតាមវិធានសុខាភិបាល ៣ការពារ ៣កុំ និងចូលរួមទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឲ្យបានគ្រប់ៗគ្នា តាមលទ្ធភាព និងដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាល ។សូមបញ្ជាក់ថា គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈការពារជំងឺកូវីដ-១៩ ដែលឯកឧត្តម ស សុខា បានប្រគល់ជូនរដ្ឋបាលខេត្តបាត់ដំបង នាឱកាសនោះរួមមាន ៖ មី ចំនួន ២០០កេស ត្រីខកំប៉ុង ចំនួន ៥០កេស ជែលសម្លាប់មេរោគ ចំនួន ២០០ដប អាល់កុល ចំនួន ៣០កាន និងម៉ាសការពារ ចំនួន ២០កេស ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×