Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រេចបានការនាំចូលនាំចេញ សរុបជិត១ពាន់លានដុល្លារ

spot_img

ភ្នំពេញ ៖ ស្ថិតិចុងក្រោយរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ SSEZ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែឆ្នាំ២០២១នេះ បរិមាណនៃទំនិញនាំចូល នាំចេញ តាមរយៈតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) សម្រេចបានទំហំទឹកប្រាក់សរុបជិត ១០០០លានដុល្លារ ។

ស្ថិតិចុងក្រោយគិតចាប់ពី ខែមករា ដល់ខែមិថុនា ឆ្នាំ២០២១នេះ បង្ហាញថា សហគ្រាសនៅ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបានបរិមាណនាំចូល និងនាំចេញសរុបចំនួន ៩៩៤លានដុល្លារអាមេរិក ពោលគឺកើនឡើង៤៩,៩២% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំកន្លងមក។ នឹងបន្តរក្សាកំនើននេះឱ្យស្ថិតស្ថេរ។

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងថា តាមរយៈកំណើននៃការនាំចេញទៅកាន់ទីផ្សារចិន និងលំហូរវិនិយោគចូលមកកម្ពុជា នឹងជួយបង្កើតការងារ និងចំណូលជូនប្រជាពលរដ្ឋ ហើយក្នុងកាលៈទេសៈ នៃវិបត្តិជំងឺឆ្លងកូវីដ១៩ យុទ្ធសាស្ត្រស្តារឡើងវិញ នឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ដែលបានរងការញាំញីធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ព្រមទាំងជួយឱ្យមានភាពស៊ាំនៃសង្គមសេដ្ឋកិច្ច ក្នុងប្រក្រតីភាពថ្មីនៃសង្គមកម្ពុជា។

គួរបញ្ជាក់ថា គម្រោងសំខាន់ៗនៃខ្សែក្រវាត់ និងផ្លូវ ត្រូវបានជំរុញយ៉ាងរលូន ក្នុងការអភិវឌ្ឍនៅកម្ពុជា ដូចជា គម្រោងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ គម្រោងផ្គត់ផ្គង់ទឹកស្អាតនៅទីជនបទ និងគម្រោងពហុកីឡាដ្ឋានជាតិមរតកតេជោជាដើម ដែលអ្នកវិនិយោគចិន បាន បណ្តាក់ ទុនឈនៅលំដាប់កំពូលនៅកម្ពុជា ៕ រក្សាសិទ្ធិដោយ៖CEN

spot_img
×