ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១នេះ ប្រកាសរកឃើញអ្នកកើតជំងឺកូវីដ-១៩ ថ្មី ចំនួន ៨៣០នាក់, ករណីជាសះស្បើយ ចំនួន ១០១២នាក់, និងករណី ស្លាប់ ចំនួន ២៨នាក់ និងមានករណីនាំចូលពីក្រៅប្រទេសចំនួន២១៧នាក់។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ស្ថានភាពជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា មាន៖ ករណីឆ្លងសរុប៖ ៦២,៧០០នាក់, ជាសះស្បើយសរុប៖ ៥៤,៤៨៩នាក់, ករណីស្លាប់សរុប៖ ៩៥៣នាក់, និងករណីនាំចូលពីក្រៅប្រទេសសរុបៈ៥,០៩០នាក់ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ
