ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លុតចិត្តយ៉ាងណា យុគ ចិន្តា រមែងបង្ហាញកម្រងសុខសុមង្គលជាមួយម្តាយ បែរជាត្រូវបាត់បង់យ៉ាងលឿន

ភ្នំពេញ ៖ ដំណឹងដ៏ក្រៀមក្រំបានបង្ហាញឲ្យគេឯង ចង់គាំងតែម្តងដោយសារសុខៗ ម្តាយបង្កើតរបស់អ្នកនាងយុគ ចិន្តា ស្រាប់តែទទួលមរណភាពកាលពីម្សិលមិញថ្ងៃទី១២ កក្កដា ឆ្នាំ២០២១។ នេះជារឿងទទួលយកមិនបាននោះឡើយ ដែលអ្នកនាងយុគ ចិន្តា ពិបាកចិត្តទ្រហោយំ និងធ្វើចិត្តបំផុត ព្រោះម្តាយរូបនេះហើយដែល អ្នកនាងគោរពស្រឡាញ់បំផុតហើយរមែង នាំដើរកម្សាន្តសាងបុណ្យកសាងទីអារាមជាប្រចាំ។

ពិធីការិនីចាស់ទុំយុគ ចិន្តា ប្រហែលជា ទន់ខ្លួនយ៉ាងណាទេ នៅពេលពើបប្រទះ បញ្ហានេះឡើង។ ប្រជាជន ក្នុងនិងក្រៅប្រទេសនៅពេល ដែលទទួលដំណឹងនេះ ម្នាក់ៗទទួលយកមិនបានហើយ គិតដល់អ្នកនាងចិន្តា និងក្រុមគ្រួសារទាំងមូលពិបាកចិត្តយ៉ាងណាទៅ។ ម្តាយអ្នកនាងយុគ ចិន្តា រស់នៅអាមេរិកច្រើនឆ្នាំ ហើយចុងក្រោយនេះ មករស់នៅជុំកូនចៅវិញ ក្បែរញាតិ។ ទាំងយុគ ចិន្តា និងម្តាយ ឧស្សាហ៍ផ្តល់ស្នាមញញឹម ដាក់គ្នារឿងរួមកម្លាំងគ្នាធ្វើបុណ្យសងកុសល លើផ្នែកវិស័យសាសនា។ ពិសេសទីអារាមនៅ វត្តស្វាយផ្អែមអ្នកម្តាយអ្នកនាង រមែងកសាងបានមួយចំនួន។

យ៉ាងណាឌួង ហ្សូរីដា ដឹងរឿងនេះភ្លាមបានសរសេរបង្ហោះថា «12-07-2021 : ចូលរួមសោកស្តាយ និងពិបាកទទួលយកមែនទែនពេលស្តាប់ការរៀបរាប់ ទាំងទឹកភ្នែកនិងសំឡេងទ្រហោយំ នៃការបាត់បង់អ្នកម្តាយរបស់បងស្រី Chinda Yok លឿនពេកហើយ ហ្សូអើយ..! មាក់បងអត់មានឈឺអីឲ្យពួកបងពិបាកទេ លឿនពេកហើយ បងជួយគាត់មិនទាន់។

សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់អ៊ុំទៅឲ្យបានសុខ ជាតិក្រោយសូមឲ្យម៉ាក់អ៊ុំបានជួបប្រសព្វ នូវអ្វីល្អៗដូចជាតិនេះទៀត ក្មួយតែងតែកោតសរសើរម៉ាក់អ៊ុំ ជាស្រ្តីរឹងមាំ ពូកែ ជិះតែយន្តហោះទៅមក អាមេរិចខ្មែរ ម្នាក់ឯង មិនឲ្យពិបាកកូនចៅណាទេ សូម្បីតែពេលម៉ាក់អ៊ុំផុត ក៏ម៉ាក់អ៊ុំមិនឲ្យកូនចៅណាមកពិបាកជាមួយម៉ាក់អ៊ុំទៀត»៕ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម