ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជីវិតថ្លៃណាស់ ! ស្រីស្អាតម្នាក់ បើកឡានស្ទើរតែធ្លាក់ចូលជ្រោះទាំងយប់ តែសំណាងចេះមាន… (វីដេអូ)

នេះជារឿងមួយដ៏ភ្ញាក់ផ្អើលខ្លាំងណាស់ ខណៈដែលនារីដ៏ស្រស់ស្អាតម្នាក់ ដែលមានឈ្មោះនៅក្នុងហ្វេសប៊ុកដាក់ថា អូនផ្កាយ បានជួបហេតុការណ៍បើកឡានម្នាក់ឯង ប៊ិះធ្លាក់ចូលជ្រោះទាំងយប់ ប៉ុន្តែ សំណាងល្អ ចេះមានអ្នកភូមិ និងអ្នកធ្វើដំណើរឆ្លងកាត់ ដែលពួកគាត់មានទឹកចិត្តដ៏ល្អៗ បានជួយរុញឡានចេញពីកន្លែងជាប់ផុង នៃជាយផ្លូវមាត់ជ្រោះ។

ជាមួយគ្នានោះផងដែរ ក្រោយពេលបានរួចផុតពីគ្រោះមួយនេះ និងក៏ដោយសារបានគុណបុណ្យបងប្អូនអ្នកភូមិជួយ ស្រីស្អាតរូបនេះ សម្តែងនូវការដឹងគុណដល់ពួកគាត់ទាំងទឹកភ្នែក និងបង្ហោះសាររៀបរាប់យ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានជួបរឿងអាក្រក់ខ្លាំងបំផុត ហើយក៏គួរឱ្យខ្លាចខ្លាំងបំផុតដូចគ្នា តែសំណាងល្អដែលខ្ញុំបានជួបជាមួយនិងមនុស្សល្អៗដូចគាត់ បានជួយខ្ញុំ នៅពេលដែលខ្ញុំកំពុងតែមានអាសន្ន សំខាន់ពេលដែលជិះហ្នឹងគឺនៅម្នាក់ឯងទៀត ហេតុអីបានជាត្រូវជួបរឿងបែបនេះ អរគុណដល់ទឹកចិត្តបងៗទាំងអស់គ្នា ដែលបានជួយខ្ញុំ បើមិនមានពួកគាត់ទេ ម្ល៉េះពេលនេះខ្ញុំមិនដឹងទៅជាយ៉ាងណាទេ សំខាន់ឡាននៅខ្វះតែបន្តិចទៀតដឹងតែចូលជ្រោះហើយ ពេលនោះក៏មិនដឹងថាមានរឿងអីកើតឡើងទៀតដែរ»។

ទាក់ទងនឹងកើតហេតុនេះផងដែរ ស្រីស្អាតខាងលើពុំបានបញ្ជាក់ឲ្យដឹងថា បានកើតឡើងនៅម្តុំជ្រោះណានោះទេ ប៉ុន្តែ នាងបាននិយាយថា ឡានរបស់នាងបានរ៉េពីផ្លូវ ហើយក៏ជាប់ផុងកង់ម្ខាងនៃផ្លូវ ដែលនៅសល់តែបន្តិចទៀត នឹងធ្លាក់ចូលជ្រោះតែម្តង។

ក្រោយឃើញបែបនេះ មហាជនជាច្រើនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជំនួស ដែលស្រីស្អាតរូបនេះមិនមានគ្រោះថ្នាក់ បន្ទាប់ពីបានបើកឡានស្ទើរតែធ្លាក់ជ្រោះ ទាំងយប់ស្ងាត់ជ្រងំបែបនេះ។ តែជាមួយគ្នានោះផងដែរ គេក៏សូមឲ្យបងប្អូនបើកបរឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសនៅតំបន់ដែលប្រឈមនឹងគ្រោះថ្នាក់បំផុត មិនថាទាំងនៅពេលយប់ ឬពេលថ្ងៃនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម