Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យអាណិតណាស់ ! លោកយាយអាយុ ៧១ ឆ្នាំ រង់ចាំធ្វើតេស្តជំងឺកូវីដ ទាំងកណ្តាលយប់មេឃធ្លាក់ភ្លៀង ហើយលទ្ធផល….

លោកយាយអាយុ ៧១ ឆ្នាំ ម្នាក់ បានសម្រក់ទឹកភ្នែកគួរឲ្យអាសូរ រៀបរាប់រឿងដ៏កម្សត់មួយ ខណៈកំពុងអង្គុយរង់ចាំក្នុងជួរ ដើម្បីត្រួតពិនិត្យជំងឺកូវីដ-១៩ ទាំងអាកាសធាតុមេឃធ្លាក់ភ្លៀង។ ហើយអ្វីដែលគួរឲ្យស្រណោះខ្លាំងទៀតនោះ គឺគាត់បានមករង់ចាំធ្វើតេស្តនេះ ទាំងដាច់ងងុយតាំងពីពាក់កណ្តាលអធ្រាត្រ រហូតទល់ភ្លឺ ជាមួយមនុស្សក្មេងចាស់ជាច្រើននាក់។

នេះបើយោងតាមទំព័រហ្វេសប៊ុក Yarn-Zendia បានលាតត្រដាងរឿងរ៉ាវដ៏រំជួលចិត្ត របស់លោកយាយអាយុ ៧១ ឆ្នាំ ខាងលើ ដោយគាត់បានមកអង្គុយរង់ចាំការធ្វើតេស្តរកជំងឺកូវីដ-១៩ ជាមួយគ្រួសាររបស់គាត់ ទាំងកណ្តាលអធ្រាត្រមេឃធ្លាក់ភ្លៀង កាលពីយប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។ ក្នុងអំឡុងពេលនោះផងដែរ លោកយាយក៏បានប្រាប់ថា គាត់ទើបតែបានបាត់បង់ម្តាយរបស់គាត់អាយុ ៨៨ ឆ្នាំ ដែលបានស្លាប់ដោយសារកូវីដ-១៩ ហើយគាត់បានសម្រក់ទឹកភ្នែក ខណៈរៀបរាប់ពីរឿងរ៉ាវម្តាយរបស់គាត់បានលាចាកលោកដោយសារជំងឺនេះ ដោយគ្មានឱកាសបានឃើញមុខគ្នាជាលើកចុងក្រោយសោះឡើយ។

ផេកខាងលើនៅបានឲ្យដឹងថាទៀតថា នៅវេលាម៉ោង ៥ ព្រឹកព្រលឹម កាតត្រូវបានចែកជូនអ្នកជំងឺ ក្នុងការតម្រង់ជួររង់ចាំការត្រួតពិនិត្យ ដោយក្នុងនោះ លោកយាយបានទទួល នូវកាតលេខរៀងទី២០០ ស្ថិតនៅក្នុងក្រុមមនុស្សវ័យចំណាស់ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង។ សូមបញ្ជាក់ថា មនុស្សជាច្រើនបានសម្រុកមករង់ចាំពេញមួយយប់ ព្រោះរដ្ឋបានផ្តល់សិទ្ធិឱ្យសាធារណជន ធ្វើការពិនិត្យដោយឥតគិតថ្លៃតែពីរដងប៉ុណ្ណោះ។ តែយ៉ាងណា ស្ត្រីមានផ្ទៃពោះមិនត្រូវបានអនុញ្ញាតឱ្យពិនិត្យទេ។

តែដោយឡែក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោយមកនៅថ្ងៃទី ១២ ខែកក្កដាឆ្នាំ ២០២១ មានសេចក្តីរាយការណ៍ថា លទ្ធផលនៃការពិនិត្យរបស់លោកយាយ គឺវិជ្ជមានកូវីដ-១៩ ហើយលោកយាយ ក៏ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលជំងឺជាបន្ទាន់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×