ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ ពាក់មី ថាជីវិតថតកុន មិនស្រួលជាងកាលធ្វើសំណង់ បង្ខំចិត្តធ្វើរឿងនេះ ព្រោះដើម្បីប្រពន្ធកូន ស្រាប់តែហ្វេនៗនាំគ្នាដាក់ឲ្យថា…

ភ្នំពេញ ៖ ប្រិយមិត្ត និងមហាជនជាច្រើន បានស្គាល់ច្បាស់ហើយ ពីតារាកំប្លែងដ៏ល្បីឈ្មោះ នាយ ពាក់មី ដែលជាអតីតកម្មករសំណង់ ជួលផ្ទះគេស្នាក់នៅជាមួយប្រពន្ធជាអ្នកធ្វើការរោងចក្រនៅម្តុំលូ៥ ឃើញថាសព្វថ្ងៃនេះ លោកនៅតែកំពុងទទួលការគាំទ្រខ្លាំងដដែលពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ និងថែមទាំងឡើងកូដខ្លាំង ទាំងអាជីពសិល្បៈ និងអាជីវជាអ្នកជំនួញក្នុងស្រុកផងដែរ។

តែបើទោះជាមានជីវភាពធូរធារខ្លាំងយ៉ាងណា ក៏តារាកម្លែងរូបនេះ គឺមិនដែលភ្លេចកំណើតដើម កាលគ្រានៅធ្វើសំណង់ ស៊ីអត់ស៊ីឃ្លាននោះទេ ដោយលោកតែងតែរំលឹកអនុស្សាវរីយ៍ដ៏ជូរចត់នេះជារឿយ។ ហើយអ្វីដែលគួរឲ្យសរសើរទៀតនោះ លោក ចែម ចាន់ដារ៉ា ក៏ពុំដែលលេចឮមានរឿងរ៉ាវអាស្រូវ ស្រីញីខាងក្រៅ ដែលនាំឲ្យកើតមានជម្លោះគ្រួសារម្តងណានោះដែរ និងផ្ទុយទៅវិញ លោកតែងធ្វើឲ្យប្រពន្ធកូនសប្បាយចិត្តជានិច្ច។

ដោយឡែក ថ្មីៗនេះ តារាចូលចិត្តនិយាយលេងសើចរូបនេះ បានពោលពាក្យហាក់កម្សត់ខ្លួនឯង គួរឲ្យភ្ញាក់ផ្អើលយ៉ាងដូច្នេះថា៖ «ជីវិតអ្នកថតកុនដូចខ្ញុំ មិនស្រួលជាងកាលនៅធ្វេីសំណង់ប៉ុន្មានទេ តែដេីម្បីប្រពន្ធកូន ស៊ូទ្រាំថតទាំងអៀន ទាំងភ័យ គ្នាយេីងបេីមិនចង់ពិបាកដូចខ្ញំទេ ស្អែកធ្វេីសំណង់ធម្មតាទៅ»។

ក្រោយឃើញ នាយ ពាក់មី ពោលពាក្យហាក់កម្សត់ខ្លាំងបែបនេះ ស្រាប់តែហ្វេនៗរបស់លោក នាំគ្នាដាក់ឲ្យបែបនេះថា៖ «ព្រះ មើលទឹកមុខពូមិនចង់ថតកុន, ថតនៅក្រៅអុីចឹងភ័យហើយ បេីថតក្នុងបន្ទប់មុខឡើងញញឹម, ទ្រាំៗទៅពូ គ្រូពេទ្យ ក៏ធ្វើទាំងបង្ខំចិត្តដែរ, ខ្ញុំអាណិតបងណាស់ ខ្ញុំដឹងថាបងធ្វើនេះ គឺធ្វើទាំងបង្ខំចិត្ត នៅផ្ទះមានពិលអត់បង? បងមានប័ណ្ណធានារ៉ាប់រងរថយន្តអត់ប្រយ័ត្នកាប់ខូចអស់….»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម