Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តក្រចេះ ដឹកនាំក្រុមការងារ ចម្រុះចុះពិនិត្យទីតាំងទំនាស់ដី របស់ប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគ ក្នុងស្រុកចិត្របុរី

spot_img

ក្រចេះ ៖ នៅថ្ងៃអង្គារ ៤ទី១៣ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់ដីរដ្ឋខេត្ត អញ្ជើញដឹកនាំក្រុមការងារចម្រុះខេត្ត ប្រចាំស្រុកចិត្របុរី ចុះពិនិត្យទីតាំងដែលមានទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន មេហ្គាស្តារ អ៊ិនវេសមេន ហ័ររេស្រ្ទី ឌីវេឡុបមេន អំពីការចូលកាប់ទន្រ្ទាន់ដីក្រុមហ៊ុន ដើម្បីឆ្លើយតបតាមការស្នើសុំ ពីក្រុមហ៊ុនវិនិយោគ ស្ថិតនៅក្នុងឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ ដល់អាជ្ញាធរខេត្ត ។

ខណៈពេលដំណើរការចុះពិនិត្យនោះដែរ ក៏បានជួបជាមួយបងប្អូនប្រជាពលរដ្ឋប្រមាណជាង១៦០នាក់ ដែលបានចូលមកស្នើសុំយោបល់ និងលើកជាបញ្ហាសំណូមពរមួយចំនួន ដល់អាជ្ញាធរ ដើម្បីមានវិធានការដោះស្រាយជូនពួកគាត់ ក្នុងនោះក្រុមការងារចម្រុះ ដែលមានឯកឧត្ដម អភិបាលរងខេត្តជាប្រធាន បានធ្វើការពន្យល់ណែនាំអំពីបញ្ហានៃការចូលកាប់ទន្រ្ទាន ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋ បានប្រទានកម្មសិទ្ធិដល់ក្រុមហ៊ុនខាងលើ ដើម្បីធ្វើការវិនិយោគ និងដាំដុះជាដើម ។ ក្នុងនោះក៏បានធ្វើការណែនាំអោយបងប្អូនប្រជាពលរដ្ឋ ជ្រើសរើសនិងបែងចែក តំណាងប្រជាពលរដ្ឋជា៣ក្រុម ដើម្បីងាយស្រួលក្នុងការជួបពិភាក្សា និងស្វែងយល់ពីបញ្ហាដែលត្រូវដោះស្រាយ តាមរយៈមេភូមិ និងមេឃុំ ។

ជាលទ្ធផលបងប្អូនប្រជាពលរដ្ឋ បានទទួលយកតាមការកំណត់របស់អាជ្ញាធរ ដោយតម្រូវឲ្យបញ្ឈប់សកម្មភាព ចូលកាប់ទន្រ្ទានដីរបស់ក្រុមហ៊ុនត្រឹមនេះ ហើយចូលរួមសហការជាមួយក្រុមហ៊ុន ដែលមានអាជ្ញាធរជាអ្នកសម្របសម្រួលដោះស្រាយ នឹងសំណូមពរដែលប្រជាពលរដ្ឋបានលើកឡើង ក្រុមការងារបានទទួលយក ដើម្បីពិនិត្យពិភាក្សាបន្តរកដំណោះស្រាយ និងអនុវត្តជាមួយបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនវិនិយោគ ឲ្យស្របទៅតាមនីតិវិធី និងការយោគយល់ ដើម្បីបន្តដំណើរការដាំដុះ អភិឌ្ឍន៍របស់ក្រុមហ៊ុន និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

spot_img
×