ភ្នំពេញ ៖ តារាចម្រៀងរលកក្រោយដែលទើបតែល្បីឈ្មោះ កំពុងតែមានការគាំទ្រពីប្រិយមិត្ត ឃើញថា ក៍កំពុងតែចាប់ផ្តើមទាញឆក់មហាជនជាថ្មីទៀតលើទម្រង់ស្នេហា។ តារាស្រីទាំង៣នេះ បានបង្ហាញមុខគូស្នេហ៍ ដែលក្នុងចំណោមនោះ ខ្លះក្លាយជាគូដណ្តឹងគ្នារង់ចាំតែពាលា ចូលរោងជ័យប៉ុណ្ណោះ។

តារាលំដាប់យុវវ័យ ដែលកំពុងមានឈ្មោះដុំពេជ្រថ្មីរបស់ ផលិតកម្មហង្សមាស ឃើញថាមាន ចំរើន សុភ័ក្រ ម៉ង់ ចាន់កញ្ញា និង កញ្ញា កែវ សុបញ្ញា។ តារាដែលមានសំឡេងល្អទាំង៣នេះ ឃើញថា មានចំរើន សុភ័ក្រ និង សុបញ្ញា មានគូស្នេហ៍ដើរដល់ងារ ជាគូដណ្តឹង ខណៈស្រីស្អាតម៉ង់ ចាន់កញ្ញា ទើបតែទម្លាយមុខមាត់គូស្នេហ៍ ធ្វើឲ្យផ្អើលហ្វេនៗកាលពី ពេលមុននេះ។ ការទម្លាយចេញ មុខមាត់គូស្នេហ៍ទាំង៣នាក់ព្រមគ្នានេះញ៉ាំង ឲ្យមានការតាមដានថា តើ១គូណា ចូលរោងការឲ្យផ្អើលសិល្បៈមុនគេ។ ម្ល៉ោះហើយហ្វេនៗកំពុងតែតាមដាន ជាខ្លាំងនៅរឿងរ៉ាវមួយនេះ។
គួរបញ្ជាក់ថា តារាស្រីទាំង៣ដួងនេះ ទំរាំឈោងចាប់បាន ប្រជាប្រិយភាពពេលនេះបាន គឺពុះពារឆ្លងកាត់ឧបសគ្គច្រើនណាស់។ មុនពេលល្បី ម្នាក់ៗហែលឆ្លងការប្រឡងចម្រៀងដ៏ លំបាកច្រើនដំណាក់កាល ប្រចាំទូរទស្សន៍ហង្សមាស។ បែបនេះហើយទើបម្នាក់ៗ ខំបោះជំហ៊ានលើវិស័យចម្រៀងតទៅមុខទៀត ក្នុងពេលការតស៊ូហុចផ្លែផ្កាមកវិញគួរឲ្យសប្បាយចិត្ត ៕ រក្សាសិទ្ធិដោយ៖ សំណាង SV


















