Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មួយប្រសាយកពូថៅ មកកាប់ឪពុកមាស្លាប់ ដោយទំនាស់ពាក្យសម្តី ក្នុងពេលផឹកស៊ី រឿងព្រំដី

កំពង់ធំ ៖ ក្មួយប្រសាយកពូថៅមកកាប់ឪពុកមា ចំនួន១ពូថៅចំក្រោមឆ្អឹងជំនីរខាងឆ្វេង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ រឿងផឹកស៊ីជាមួយគ្នា ហើយបានឈ្លោះប្រកែកគ្នាពីបញ្ហាព្រំដី នៅថ្ងៃទី ១២ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង១៩និង២៥នាទី យប់នៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

មានករណីឃាតកម្មបង្កដោយជនសង្ស័យ ជាក្មួយប្រសាឈ្មោះ មិត ពុធ ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ (ផ្ទះជាប់របងជាមួយជនរងគ្រោះ) បានយកពូថៅកាប់ជនរងគ្រោះជាឪពុកមាសាច់ថ្លៃឈ្មោះ ឃន ស៊ន់ ភេទប្រុស អាយុ៦៤ឆ្នាំ ទីលំនៅភូមិ ឃុំកើតហេតុ ចំក្រោមឆ្អឹងជំនីរខាងឆ្វេង១កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ (ផ្ទះជនរងគ្រោះ)។

អំពើឃាតកម្មនេះកើតឡើងដោយមូលហេតុ ៖ ទំនាស់ពាក្យសម្តីក្នុងពេលផឹកស៊ី រឿងព្រំដី ។

នគរបាលមូលដ្ឋាន បានបញ្ជាក់ពីអង្គហេតុថា នៅមុនពេលកើតហេតុ ម៉ោងប្រហែល១៩ ជនរងគ្រោះនិងជនសង្ស័យ រួមនិងមិត្តភ័ក្តពីរនាក់ទៀត បាននាំគ្នាផឹកស្រាស នៅក្រោមផ្ទះជនរងគ្រោះ រហូតស្រវឹងរៀងៗខ្លួន ហើយក៏កើតជាទំនាស់ពាក្យសំដី រឿងព្រំដី រវាងជនសង្ស័យនិងជនរងគ្រោះ ខណៈនោះជនសង្ស័យ បានយកកែវស្រាគប់លើជនរងគ្រោះ និង បានរត់ទៅផ្ទះរបស់ខ្លួន​ យកពូថៅមកកាប់ជនរងគ្រោះ ចំក្រោមឆ្អឹងជំនីរខាងឆ្វេង បណ្តាលឲ្យស្លាប់នៅកន្លែងហេតុ ក្រោយធ្វើសកម្មភាពរួចជនសង្ស័ុយ បានរត់គេចខ្លួនបាត់ ។

ក្រោយទទួលព័ត៌មាន កងកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកស្ទោង បានដឹកនាំកម្លាំង សហការជាមួយប្រជាការពារ បានតាមចាប់ឃាត់ខ្លួនជនសង្ស័យបាន ចម្ងាយប្រមាណជា១៥០ម៉ែត្រ ទិសខាងជើងកន្លែងកើតហេតុ ដែលសម្ងំលាក់ខ្លួនក្រោមជង្រុកស្រូវឪពុកបង្កើត ។ ​ករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង ទៅតាមនីតិវិធី៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×