Friday, July 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តីចិន ប្រពន្ធជនជាតិមីយ៉ាន់ម៉ា ក្លាយជាអ្នកទោស ព្រោះនាំគ្នាផលិតនឹងជួញដូរគ្រឿងញៀនជាង ៥៧គីឡូក្រាម តុលាការក្រុងនឹងប្រកាសទោសនៅខែក្រោយ

ភ្នំពេញ ៖​ ការកំណត់ប្រកាសទោសប្តីប្រពន្ធ១គូនេះ បន្ទាប់ពីតុលាការបើកសវនាការ កាត់ទោសកាលពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ដែលមានលោក សេង សុជាតិ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនិងលោក ចែ សុង ជាតំណាងអយ្យការ សាលាដំបូងរាជធានីភ្នំពេញ បទល្មើសករណីផលិតនឹងជួញដូរគ្រឿងញៀនជាង៥៧គីឡូ។

ជនជាប់ចោទ១.ឈ្មោះ LEE KWAN FUK ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិចិន(ហុងកុង) កាន់លិខិតឆ្លង ដែនលេខ KJ06288571 ២.ឈ្មោះ THET THET HLAING ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិមីយ៉ាន់ម៉ា កាន់លិខិត ឆ្លងដែនលេខ MA 030746 ជាប់ចោទពីបទ.ផលិត រក្សាទុក ដឹងជញ្ជូន នឹងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

បើយោងតាមមាត្រា៤០ (បទ រក្សាទុក ជួញដូរ ផលិត សារធាតុគ្រឿងញៀខុសច្បាប់ ) នៃច្បាប់ស្តីការត្រួតពិនិត្យគ្រឿង ញៀនប្តីប្រពន្ធ១គូនេះ អាចប្រឈមនឹងទោសជាក់គុកអស់មួយជីវិត។

សូមបញ្ជាក់ថា ក្រោយពីបិទបញ្ចប់សវនាការសួរដេញដោល លើជនជាប់ចោទទាំងពីរនាក់ ចប់សព្វគ្រប់រួចមក លោកចៅក្រមសម្រេចលើកពេល ទៅប្រកាសសាលក្រមនៅរសៀលថ្ងៃទី១២ ខែ សីហាឆ្នាំ២០២១ ខាងមុខនេះ។

គួររំលឹកថា កាលពី ថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២០ នៅចំណុចផ្ទះគ្មានលេខ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខ័ណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កម្លាំងជំនាញ”ក១១” របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនិយ៍ត្រី ស៊ី ផល្លា នាយករងមន្ទីរ និងមានការសម្របសម្រួលពីលោកព្រះរាជអជ្ញារង សាយ ណូរ៉ា បានដំណើរការបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀនបានមួយទីតាំង ហើយចាប់យកវត្ថុតាងរួមមាន ១.សារធាតុញៀនអិចស្តាស៊ី ប្រមាណ១៤០០០០គ្រាប់ (ដប់បួនម៉ឺនគ្រាប់) ១៤៨កញ្ចប់ធំ ទម្ងន់៥៧គីឡូនិង.៣៨ក្រាម។ ២.ម៉ាស៊ីនកែច្នៃ ២គ្រឿង ៕ រក្សាសិទ្ធិដោយ៖CEN

×