Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនដឹងជាមានវិបត្តិអ្វីទេ ! បុរសម្នាក់ប៉ុនប៉ងធ្វើអត្តឃាត រត់ចូលរថយន្តគេ កំពុងបើកបរតាមផ្លូវ បណ្តាលឲ្យរងរបួស

ភ្នំពេញ​ ៖ តាមសេចក្តីរាយការណ៍ បានបញ្ជាក់នាព្រឹកថ្ងៃទី១៤ ខែកក្កដានេះថា បុរសម្នាកដែលព្យាយាម ធ្វើអត្ត្តឃាតរត់ចូលឲ្យរថយន្តបុកស្លាប់ តែសំណាង ល្អអាយុមិនទាន់អស់ មិនទាន់ឈានដល់ស្លាប់ បានត្រឹមតែរងរបួស មានអាយុប្រហែជាង២០ឆ្នាំ ស្លៀកខោជើងខ្លីពណ៌ខ្មៅនិងពាក់ អាវយឺតដៃខ្លីពណ៌ខៀវ។

សមត្ថកិច្ចខណ្ឌបឹងកេងកង ប្រាប់ឲ្យដឹងថា ករណីនេះបានកើតឡើង កាលពីវេលាម៉ោងប្រហែល១១យប់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយ វិថីម៉ៅសេទុង។ ហើយភ្លាមៗនោះ បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចចរាចរណ៍ ក៏បានចុះមកអន្តាគមន៍ ហៅរថយន្តសង្ក្រោះ មកដឹកទៅកានមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។

យោងតាមសាក្សីកន្លែងកើតហតុ បានបញ្ជាក់ថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់នេះ ឈរក្បែរចិញ្ចើមផ្លូវ នៅចំណុចកើតហេតុខាងលើ។ បន្តិចក្រោយមក គេបានឮសំឡេងក្តាំង ពេលនោះ ក៏ឃើញបុរសនោះបានដួលដេកលើផ្លូវ ទើបដឹងថាជននេះ រត់ចូលរថយន្តក្នុងបំណងតែម៉្យាងប៉ុណ្ណោះ គឺធ្វើអត្តឃាត តែមិនបានសម្រេច។

ចំណែកសមត្ថកិច្ចបានលើកឡើងថា បុរសដែលរងរបួស ដោយសារការធ្វើអត្តឃាតបរាជ័យរូបនេះ មិនទាន់ស្គាល់ អត្តសញ្ញាណ ឬឈ្មោះនិងអាសយដ្ឋាន មកពីណា ឬទៅណាទេ ហើយសមត្ថកិច្ចដាក់ការសង្ស័យថា មានវិបត្តិអ្វីមួយ ឬបែកថ្នាំ(ញៀនថ្នាំ) តែសំខាន់ជួយសង្គ្រោះសិន ទើបសួរនាំតាម ក្រោយទើបដឹងការពិតថា វាយ៉ាងណា៕ រក្សាសិទ្ធិដោយ CEN

×