ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សឿ សុធារ៉ា និង សាពូន មីដាដា រិតចំណងស្នេហ៍ជាប្តីប្រពន្ធឡើងវិញ

ភ្នំពេញ ៖ តារាសម្តែងនាង សឿ សុធារ៉ា និងស្វាមីគឺតារាចម្រៀងលោក សាពូន មីដាដា ទំនងជាចាប់ផ្តើមរិតចំណងស្នេហ៍របស់ពួកគេឡើងវិញ បន្ទាប់ពីមួយរយៈចុងក្រោយនេះ ស្នេហារបស់ពួកគេកំពុងឈានទៅដល់ភាពរង្គោះរង្គើល។

តាមការសម្គាល់ ប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកនាង សឿ សុធារ៉ា បានបែរមកបង្ហោះរូបភាពចាស់់ៗ ប៉ុន្មានសន្លឹក ជាមួយលោក សាពូនមីដាដា ព្រមទាំងសាររហៅលោក សាពូន មីដាដា ពេញៗមាត់ ខុសពីពេលកន្លងទៅដែលសម្បីតែក្នុងហ្វេសប៊ុកអ្នកនាងក៏គ្មានរូបលោក សាពូន មីដាដា ផងនោះ។
អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថា ខំតែចាំតាំងពីថ្ងៃ ឥឡូវល្ងាចហេីយទេីបតែមកយកអូន
បុិនណាស់លោកប្តី Sapoun Midada។

ទាំងនេះត្រូវបានគេស្និដ្ឋានថា ចំណងស្នេហ៍ជាប្តីប្រពន្ធរបស់អ្នកទាំងពីរ បានវិលមកភាពប្រក្រតីឡើងវិញហើយ។
កន្លងមក បន្ទាប់ផ្ទុះការសង្ស័យ ពីការបាក់បែកនៅពេលពឃើញមានការបង្ហោះសារប្លែកៗ បូករួមទាំងនាងបានវិលមកកាន់ការងារសិល្បៈឡើងវិញនោះ អ្នកនាង សឿ សុធារ៉ា មិនបានទទួលស្គាល់ពីបញ្ហាខាងលើនេះឡើយ។

គួបញ្ជាក់ថា អ្នកនាង សឿ សុធារ៉ា និងលោក សាពូន មីដាដា បានចាប់ដៃគ្នាកសាងគ្រួសារ ដែលរហូតមកទល់ពេលនេះ អ្នកទាំងពីរទទួលបានចំណងដៃកូន២ហើយ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម