Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក ! ឃើញសង្ឃចម្លែក ដើរកាត់ភូមិ សង្ស័យក៏ចាប់ប្រគល់ឲ្យអាជ្ញាធរ យកទៅធ្វើតេស្ត ស្រាប់តែរកឃើញផ្ទុកកូវីដ-១៩ ផ្អើលពេញស្រុក

ខេត្តព្រះវិហារ ៖ ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការភ្ញាក់ផ្អើល និងហួសចិត្តជាខ្លាំងតែម្តង ចំពោះបុគ្គលម្នាក់ដែលប្រហែលមានសតិមិនគ្រប់ បានក្លែងខ្លួនធ្វើជាសង្ឃ និងត្រូវបានប្រជាពលរដ្ឋម្នាក់ រាយការណ៍ទៅអាជ្ញាធរឲ្យធ្វើការឃាត់ខ្លួន បន្ទាប់ពីមានសង្ស័យខ្លាំង ព្រោះលោកសង្ឃអីទុកសក់វែងប្រាស្មា ហើយសងស្ទាយ៍ដូចតារាអុីចឹងនោះ។

យ៉ាងណាមិញ រឿងដ៏មហាហួសថ្លែងនេះផងដែរ គឺបានកើតឡើងនៅក្នុងភូមិមួយ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលម៉ោង ៦ និង ១០ នាទី ល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ នៅពេលដែលសង្ឃក្លែងក្លាយនេះ បានដើរកាត់ភូមិ បិណ្ឌបាតដ៏ចម្លែកនៅពេលល្ងាច ហើយថែមទាំងមានសក់វែងទៀតផង។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ ប៉ាវ ហុកលី ដែលបានជួបករណីនេះផ្ទាល់ បានសរសេររៀបទាំងហួសចិត្តបែបនេះថា៖ «តំណាងចែកចាយធំបានមកដល់ស្រុកជាំក្សាន្តហើយ នៅថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០២១ វេលាម៉ោង ៦និង១០នាទី មានលោកសង្ឃក្លែងក្លាយបានដើរកាត់មុខផ្ទះខ្ញុំបាទ ដោយមានការសង្ស័យខ្ញុំបាទបានទាក់ទង ទៅលោកមេឃុំនិងប៉ុស្តិ៍ទឹកក្រហមឲ្យមកឃាត់សួរនាំ រួចហើយបានយកទៅធ្វើតេស្តរហ័ស នៅសាលារៀនវិទ្យាល័យជាំក្សាន្តដោយលទ្ធផល ចេញមកឃើញវិជ្ជមានកូវីដ ១៩។

សូមបងប្អូនដែលពាក់ព័ន្ធដាក់បាត និងប្រយោលជាមួយនិងលោកសង្ឃក្លែងក្លាយម្នាក់នេះ សូមមកធ្វើតេស្តជាបន្ទាន់ ( សូមការពារទាំងអស់គ្នា ៣ កុំ ៣ ការពារ ) »។

ក្រោយឃើញ និងលឺថា សង្ឃក្លែងក្លាយនេះមានផ្ទុកកូវីដ ស្រាប់តែអ្នកលេងបណ្តាញសង្គមម្នាក់ បានភ័យបុកពោះជំនួសថា «ចប់ហើយ អ្នកស្រុកខ្ញុំ បានជិះឡានជាមួយគាត់ដែរ មិនដឹងយ៉ាងម៉េចយ៉ាងម៉ានោះទេ»។ រីឯអ្នកខ្លះទៀត ក៏បាននិយាយទាំងហួសចិត្តថា «តំណាងចែកចាយធំទៅដល់ណាហើយលោកព្រះ ឥឡូវនេះ កំពុងរញេ៉រញ៉ៃពេញស្រុក អ្នកជាប់ពាក់ព័ន្ធកំពុងភ័យនាំគ្នាទៅធ្វើតេស្តព្រាត,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×