Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់ ! បុរសម្នាក់យកពស់ ស៊កចូលច្រមុះ រួចទាញចេញតាមមាត់ ឃើញហើយពិតជា…. (វីដេអូ)

ថ្មីៗនេះ វីដេអូបុរសម្នាក់ស៊កសត្វអស់១ក្បាល ចូលច្រមុះរបស់គាត់ និងបន្ទាប់មក បានទាញយកវាចេញតាមមាត់ បានកំពុងរីករាលពាសពេញបណ្តាញសង្គម។ វីដេអូនេះផងដែរ ត្រូវបានចែករំលែកដោយតារាហូលីវូតជនជាតិឥណ្ឌាម្នាក់គឺលោក Vidyut Jammwal ដែលបានបង្ហោះនៅលើគណនី Instagram ផ្ទាល់របស់គាត់។

នៅក្នុងវីដេអូ បានបង្ហាញបុរសវ័យចំណាស់ម្នាក់នោះ កំពុងអង្គុយកាន់ពស់តូច១ក្បាលនៅក្នុងដៃ ។ នៅពេលនោះ គាត់បានចាប់ផ្តើមបិទភ្នែក និងស៊កពស់ចូលក្នុងរន្ធច្រមុះ ហើយបន្ទាប់មក គាត់ក៏បានដាក់ដៃទៅក្នុងមាត់ រួចចាប់ទាញក្បាលរបស់វាចេញក្រៅវិញ។ ហើយចុងក្រោយ គាត់ក៏បានបើកភ្នែក និងអនុញ្ញាតឲ្យសត្វពស់នោះលូនចេញតាមមាត់របស់គាត់ ដែលឃើញហើយពិតជាគួរឲ្យញាក់សាច់តែម្តង។

វីដេអូនេះ ឃើញថា ទទួលបានការចាប់អារម្មណ៍ទស្សនាជាង ២ លានដង និងមតិលើកឡើង ៨,០០០ ដែលក្នុងនោះ អ្នកលេងបណ្តាញសង្គមមួយចំនួន បានសម្តែងការមិនពេញចិត្តថា នេះគឺជាការធ្វើបាបសត្វ ដោយមិនគួរយកសត្វមកប្រើសម្រាប់គោលបំណងកម្សាន្តបែបនេះឡើយ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×