ភ្នំពេញ ៖ សាលាឧទ្ធរណ៍ភ្នំពេញកាលពី ព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹង ឧទ្ធរណ៍របស់ជនជាប់ចិនចំនួន ៤នាក់ និង បុរសវៀតណាមម្នាក់ ដែលត្រូវបានជាប់ចោទពីបទ មនុស្សឃាតដោយអចេតនា , បង្ករបួសស្នាម និង ការបណ្តាលឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស” ជាប់ពាក់ព័ន្ធនឹងការរអគារ ៧ ជាន់ នៅក្នុងខេត្តព្រះសីហនុ កាលអំឡុងឆ្នាំ២០១៩ ។
លោកចៅក្រមស៊ិន វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ភ្នំពេញ បានថ្លែងឲ្យដឹងក្នុងអង្គសវនាការថា នៅក្នុងរឿងក្តីនេះ មានជនជាប់៥នាក់ ក្នុងនោះ មាន ជនជាប់ចោទចិនចំនួន ៤ នាក់ រួមមាន ប្រុស ៣នាក់ និងស្រីម្នាក់ (ស្ថិតក្នុងឃុំ) និងបុរសជនជាតិវៀតណាមម្នាក់ (គេចខ្លួន)។
ជនជាប់ចោទចិនទាំង០៤ មានឈ្មោះ ទី១ ឈិន ឃិន ភេទប្រុស អាយុ ៤១ ឆ្នាំ ទី២ ឈ្មោះ ដិង ហ្ស៊ីងគួយ ភេទប្រុស អាយុ ៤២ ឆ្នាំ, ទីបី ឈ្មោះ ហ្គៅ យូ ភេទប្រុស អាយុ២៣ ឆ្នាំ។

ជនជាប់ចោទទាំង៥នាក់ ត្រូវបានសាលាដំបូងខេត្តព្រះសីហនុ កាលពីថ្ងៃ ៣០ ខែ កក្កដាឆ្នាំ ២២០ កាត់ទោស ដាក់ពន្ធនាគារ ម្នាក់ៗ កំណត់ពី ២ឆ្នាំកន្លះ ទៅ ៣ ឆ្នាំ និងបង្គាប់ឲ្យពួកគេទាំង៥នាក់ រួមគ្នាសងថ្លៃការខូចខាត និងសងថ្លៃ ជម្ងឺចិត្តជនរងគ្រោះ រួមមាន ក្រុមគ្រួសារកម្មករ ដែលស្លាប់ និងរបួសធ្ងន់ នៅក្នុងហេតុការណ៍ឧប្បត្តិហេតុ នៃ ការបាក់រលំអគារ៧ជាន់់នោះ ជិត២លានដុល្លារអាមេរិក ។
តែជនជាប់ចោទ បានប្តឹងខ្ទាស់ នឹងសាលក្រមខាងលើនេះ មកកាន់សាលាឧទ្ធរណ៍ និងសុំការលើកលែងទោស និង មិនទទួលខុសត្រូវ ចំពោះសំណងខូចខាត ខាងលើនេះទេ។
នាពេលសវនាការជនជាប់ចោទ ដែលមានវត្តមាននៅក្នុងតុលាការ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ និង មិនទទួលយក នូវសាលក្រមរបស់តុលាការខេត្តសីហនុ ដោយអះអាងថា ពួកគេ ក៏ជាជនរងគ្រោះ និង ត្រូវបានខាតបង់ ដោយសារតែ ការបាក់រលំអគារ ៧ជាន់នៅខេត្តព្រះសីហនុនោះដែរ។
ពួកគេបានសំណូមពរឲ្យ សាសាឧទ្ធរណ៍ភ្នំពេញ សម្រេចលើកការចោទប្រកាន់ និង ដោះលែងពួកគេ ឲ្យមានសេរីភាពឡើងវិញ ដើម្បីពួកគេបានវិលត្រឡប់ ជួបជុំគ្រួសាររបស់ពួកគេ នៅប្រទេសចិន។
សំណុំរឿងនេះ សាលាឧទ្ធរណ៍ភ្នំពេញ បានលើកពេល ប្រកាសសាលដីកានៅ ដើមខែសីហា ២០២១ ខាងនេះ៕
រក្សាសិទ្ធិដោយ ចន្ទា ភា