Sunday, May 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីផ្សារអង្ករលើឆាកអន្តរជាតិ មានកំណើនកើនឡើង ខណៈដែលការនាំចេញអង្កររបស់កម្ពុជាធ្លាក់ចុះ

spot_img

ភ្នំពេញ ៖ របាយការណ៍ក្រសួងកសិកម្ម ចេញផ្សាយ កាលពីដើមខែ កក្កដា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ ២០២១នេះ កម្ពុជា នាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិមានចំនួន ២៨០.៤៥០តោន មានការថយចុះប្រមាណ ២៩,៤៧ ភាគរយ គិតជាទឹកប្រាក់មានចំនួន ២៣៧,៥៤ លានដុល្លារ។ វាជារឿងមួយចម្លែកមែនទែន នៅពេល ចុះ ទៅ វិញ ពោលគឺបានធ្លាក់ចុះ រហូតដល់ជិត ៣០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០ កន្លងទៅ ។

លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានថ្លែងថា តម្រូវការស្បៀង អាហារ ដូចជា អង្ករ នៅលើប្រទេសជាច្រើន ចាប់ផ្ដើមមានខ្ពស់ ប៉ុន្តែការនាំចេញអង្កររបស់កម្ពុជានៅតែមានការធ្លាក់ចុះ ដោយសារកត្តាមួយចំនួន។ លោកឧកញ៉ា បន្តថា កង្វះមធ្យោបាយដឹកជញ្ជូនទៅកាន់ប្រទេសជាគោលដៅ ជាដើមហេតុធ្វើឱ្យការនាំចេញធ្លាក់ចុះ ។ មិនតែប៉ុណ្ណោះ តម្លៃការដឹកជញ្ជូនក៏មានការកើនឡើងពី ៥ ទៅ ១០ ដង បើធៀបនឹងឆ្នាំមុន ហើយជាងនេះ ក៏ពិបាកក្នុងការស្វែងរកកប៉ាល់ដឹកជញ្ជូនទៅទៀត។ លោកឧកញ៉ា បន្ថែមថា ដោយ សារ ការដឹកជញ្ជូនឡើងថ្លៃនេះហើយ ដែលធ្វើឱ្យអង្កររបស់កម្ពុជា លក់លើទីផ្សារប្រទេសនីមួយៗ ត្រូវឡើងថ្លៃដូចគ្នា ធ្វើឱ្យឈ្មួញនាំចូលអង្ករស្ទាក់ស្ទើរក្នុងការបញ្ជាទិញអង្ករពីកម្ពុជា។

គួរបញ្ជាក់ថា បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា តម្លៃអង្ករកម្ពុជា មួយកុងតឺន័រ មានតម្លៃប្រមាណ ១៧០០០ ដុល្លារ ហើយការដឹកជញ្ជូនត្រូវចំណាយប្រមាណ ពី ៧០០០ ដុល្លារទៅ ១ ម៉ឺនដុល្លារ ដែលស្ទើរតែស្មើ នឹងតម្លៃអង្ករទៅហើយ ប៉ុន្តែប្រទេសមួយចំនួន ដែលខ្សត់ស្បៀង នៅតែហ៊ានបង់លុយ ក្នុងការទិញអង្ករពីកម្ពុជា ហើយប្រទេសខ្លះទៀត ក៏បានផ្អាកការបញ្ជាទិញពីកម្ពុជាមួយរយៈសិនផងដែរ៕
រក្សាសិទ្ធិដោយ៖CEN

spot_img
×