Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូលតម្កល់ទោស បុរសជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ ដាក់គុកអស់មួយជីវិតដដែល ពាក់ព័ន្ធការ ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ជិត ០១ គីឡូក្រាម

ភ្នំពេញ ៖ តុលាការកំពូលកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០២១ បានបើកសវនាការ ប្រកាសសាលដីកាលើលើបណ្តឹង សារទុក្ខរបស់បុរសជាប់ចោទជនជាតិអាហ្រ្វិកខាងត្បូងម្នាក់ ដែលត្រូវបានតុលាការថ្នាក់ក្រោម កាត់ទោស ដាក់ពន្ធនាគារ រូបគាត់ កំណត់អស់់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនឆ្លងដែន ជិត ១គីទ្បូក្រាម។

តុលាការកំពូលបានសម្រេច តម្កល់ទោស ជនជាប់ចោទ ជាប់គុកអស់មួយជីវិតដដែល និង ប្រកាសបិទផ្លូវតវ៉ា។

សវនាការនេះ ធ្វើទ្បើងក្រោមការដឹកនាំរបស់ចៅក្រមលោក សឹង្ហ បញ្ញាវុឌ្ឍ ជាប្រធានប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល និង មាន តំណាងមហាអយ្យការ គឺ លោក ឌុច គឹមសន។

លោកចៅក្រម សឹង្ហ បញ្ញាវុឌ្ឍ បានថ្លែងថា មានជនជាប់ចោទ ឈ្មោះ Blingnaut Chan ភេទប្រុស អាយុ២៦ឆ្នាំ ជាជនជាតិអាហ្វ្រិកខាងត្បូង ជាប់ចោទពីបទ “ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន” តាមបញ្ញត្តិមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនកម្ពុជា។

ជនជាប់ចោទត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីថ្ងៃទី ០៩ ខែ កក្កដាឆ្នាំ២០១៨ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត និង ពិន័យជាប្រាក់ ចំនួន ៤០ លានរៀល សម្រាប់ដាក់ចូលក្នុង ថវិកាជាតិ។

លោកចៅបញ្ញាវុឌ្ឍ បានថ្លែងថា ជាប់ចោទ Blingnaut Chan បានប្តឹងជំទាស់នឹងសាលក្រម របស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ទោសរូបគាត់ អស់មួយជីវិតទៅសាលាឧទ្ទរណ៍ តែតុលាការឧទ្ធរណ៍ បានតម្កល់ទោសរបស់គាត់នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០។

គាត់ក៏ បន្តបណ្តឹងសារទុក្ខទៅកាន់តុលាការកំពូល។

លោកចៅក្រមបានបញ្ចាក់ថាជនជាប់ចោទត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងចំណុចព្រលានយន្តហោះអន្តរជាតិភ្នំពេញ បន្ទាប់ពីគាត់បានធ្វើដំណើរ តាមផ្លូវហោះហើរ ពីប្រទេសប្រេស៊ីល មកព្រះរាជាណាចក្រកម្ពុជា។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបានថ្នាំញៀន ប្រភេទកូកាអ៊ីន ចំនួនជិត០១ គីឡូក្រាម ដែលលាក់ទុកនៅក្នុងវ៉ាលីដាក់ខោអាវរបស់គាត់។

នាពេលសវនាការ, ជនជាប់ចោទឈ្មោះ Blingnaut Chan បានទទួលសារភាព អំពីកំហុស និង បានសំណូមពរអោយតុលាការកំពូលមេត្តា បន្ធូរបន្ថយទោសគាត់ឲ្យបានតិច ដើម្បីគាត់ឆាប់វិលត្រឡប់ទៅជួបជុំគ្រួសារ គាត់ នៅឯស្រុកកំណើតវិញ៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×