ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចែម ស្រីលក្ខ័ ក្លាយជាតារាចម្រៀងបែបសម័យនៅមិនចោលទម្រង់បុរាណ

ភ្នំពេញ ៖ កញ្ញាចែម ស្រីលក្ខ័ ដែលដុះចេញពីទម្រង់ចម្រៀងភ្លេងការ ពេលនេះបានបង្ហាញឱកាសច្រៀងវាយលុកទីផ្សារ បែបលក្ខណៈសម័យវិញ។ យ៉ាងណាមិញពេលនេះ តារាតូចច្រឡឹងចែម ស្រីលក្ខ័ ក៍នៅមិនភ្លេចការទាញភ្ជាប់ភាពជាលក្ខណៈបុរាណ មកបណ្តែតលើវិថីការងារព្រោះជាទីដំបូងដែលនាងធ្លាប់ហែលឆ្លង កាលពីនៅស្រុកកំណើតខេត្តតាកែវ។

បើរំលឹកពីមុន ចែម ស្រីលក្ខ័ អាចច្រៀងបទភ្លេងការបានច្រើនទម្រង់។ ពីមុននាងដើរច្រៀងភ្លេងការ តាមវង់ភ្លេងបុរាណជាមួយឪពុក ដោយឪពុកកាន់ឧបករណ៍ភ្លេងបុរាណ។ ដើម្បីបំបែកជំនាញ នាងបានហក់មកចូលខ្លួនប្រឡូក ការប្រឡងចម្រៀងខេមបូឌា អាយឌលដោយទទួលបានការជាប់ពីមួយវគ្គទៅមួយវគ្គ។នៅទីបំផុតនាង អាចឆ្លងដល់វគ្គផ្សាយបន្តផ្ទាល់បានប៉ុន្មានសប្តាហ៍ធ្វើឲ្យគេកត់សម្គាល់ថា នាងជាជើងខ្លាំងម្នាក់ ក្នុងការប្រឡងពេលនោះ។ ចាប់ពីពេលនោះមក នាងក៏ក្រសោបបានការងារច្រៀងនៅ តាមកម្មវិធីនានាលើសពីមុនពេលប្រឡងរហូតមានការគាំទ្រពីប្រិយមិត្ត។

ទោះបានវិវត្តន៍ខ្លួនច្រៀងបែបសម័យ នៅលើឆាកតន្ត្រី និងតុបតែងកាយយេរៗបែបណាបើយើង ក្រឡេកទៅមើលលើបណ្តាញយូធូបឃើញថា ស្រីលក្ខ័បានថតបទចម្រៀងភ្លេងការបានជាច្រើនបទ។ រីឯការច្រៀងវិញមានការលើកដាក់គួរ ឲ្យចាប់អារម្មណ៍សមជាមួយជំនាញ ហើយពេលស្តាប់នាងច្រៀងបទបុរាណម្តងៗឃើញថា ពីរោះម្យ៉ាងដែរ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម