Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការឃុំខ្លួនបុរសស្រវឹងស្រាដែល បើករថយន្ត បុកកម្មករប្រមូលសំរាមស្លាប់ និង របួស ៣នាក់ នៅក្នុងពន្ធនាគារព្រៃស!!!

ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ ២០២១ នេះ បានសម្រេចឃុំខ្លួន បុរសស្រវឹងស្រាលម្នាក់ ដែលបានបើករថយន្តទៅបុកកម្មករប្រមូលសំរាម ចំនួន ៤នាក់ បណ្ដាលឱ្យស្លាប់ ២នាក់ នឹងរងរបួសធ្ងន់ ១នាក់ និង បានបញ្ជូនខ្លួន ទៅដាក់ឃុំ នៅក្នុងពន្ធនាគារព្រៃស ( ម១) ជាបណ្ដោះអាសន្នអាសន្ន ដើម្បីរងចាំធ្វើសាវនាការ ដោះស្រាយ តាមនីតិវិធីច្បាប់។

យោងតាមដីកាបង្គាប់ឲ្យឃុំរបស់ចៅក្រមស៊ើបសួរ, ជនជាប់ចោទ រូបនេះ មានឈ្មោះ ថានេត នីសា ភេទប្រុស មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិគោកឃ្លាង សង្កាត់ ក្រាំងធ្នង់ ខណ្ឌសែនសុខ។

ចំណែកឯ ជនរងគ្រោះ មានឈ្មោះ ប៉ែន ច័ន្ទ ភេទប្រុស អាយុ ៤២ ឆ្នាំ និង ឈ្មោះសាន់ ឆៃ ភេទប្រុសអាយុ ៣៦ ឆ្នាំ។ អ្នកទាំង២នាក់ ត្រូវបានឡានរបស់ជនកល្មើសបុកស្លាប់ នៅហ្នឹងកន្លែង។ រីឯ ឈ្មោះ ដួង គង់ ភេទប្រុស អាយុ៤២ ឆ្នាំ ត្រូវរងរបួសជាទម្ងន់។

លោកប្លង់ សុផល ជាព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ នៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងករណីខាងលើនេះ ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ” បេីកបរបរដោយធ្វេសប្រហែសបណ្តាលឲ្យស្លាប់អ្នកដទៃ ” តាមមាត្រា ៨៥ កថាខណ្ឌទី២ ចំណុច ក ខ និង គ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ។

មន្ត្រីនគរបាលចរាចរណ៍ខណ្ឌសែនសុខ បានឲ្យដឹងថា នៅថ្ងៃកើតហេតុនោះ ជនសង្ស័យ បានលួចរថយន្តរបស់ឪពុករបស់ខ្លួន ជិះលេង និង ដឹកមិត្តភក្តិដើរលេងយប់នឹងផឹកស៊ីផឹក និង ស្រវឹងស្រា បានបើកឡាន ជុ្រលចង្កូតទៅបុកនឹងកម្មករប្រមូលសំរាម ដែលកំពុងប្រមូលសំរាមតាមដងផ្លូវបណ្ដាឲស្លាប់កម្មករ ២នាក់ នឹង រងរបួសធ្ងន់ម្នាក់ នៅហ្នឹងកន្លែង។

មន្រ្តីនគរបាលបាននិយាយថា បន្ទាប់ពីបើកបុកជនរងគ្រោះ ជនសង្ស័យបានបើកឡាន និង ព្យាយាមជិះគេច ពីកន្លែងកើតហេតុ ក៏ប៉ុន្តែគាត់ត្រូវបានប្រជាពលរដ្ឋ ឃាត់ខ្លួនភ្លាមៗនៅកន្លែងកើតហេតុ រូចប្រគល់ខ្លូន ឲ្យសមត្ថកិច្ចនគរបាលជំនាញ ដើម្បីចាត់ការតាមច្បាប់៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×