Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កងទ័ពបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាក់ស្ដែងកងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

ភ្នំពេញ៖ បន្ទាប់កងយោធពលខេមរភូមិបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ព្រមទាំងបណ្តាខណ្ឌ និងបន្តចាក់ជូនប្រជាពលរដ្ឋនៅតាមបណ្តាខេត្តផ្សេងៗទៀត ជាដើម សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចម្បងក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា ជាក់ស្ដែងកងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កងយោធពលខេមរភូមិន្ទ មិនត្រឹមតែបានដើរតួនាទីចំបង ក្នុងការស្វែងរក និងបន្តថែរក្សាសន្តិភាពដែលយើងទទួលបានយ៉ាងលំបាកប៉ុណ្ណោះទេ ថែមទាំងបានចូលរួមយ៉ាងសកម្ម ដើម្បីសង្គ្រោះជាតិពីគ្រោះអាសន្ននានា។ ជាក់ស្ដែង កងទ័ពបានចូលរួមអស់កម្លាំងកាយចិត្ត ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩»៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×