Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្លើមធំមែន ទិញម៉ូតូមិនទាន់ឲ្យលុយម្ចាស់គ្រប់ផង ហ៊ានមកចូលលួចបារ៉ាស់ ទុកនៅក្រោមស្ពានអាកាស៧មករា ត្រូវសមត្ថកិច្ចឃាត់បានវាយខ្នោះ

ភ្នំពេញ ÷ ជនសង្ស័យមានគ្នា២នាក់ បានទិញម៉ូតូម៉ាកសង់កូរ៉េមួយគ្រឿង មិនទាន់ឲ្យលុយម្ចាស់គ្រប់ផង ហ៊ានជិះមកចូលលួចបារ៉ាស់ នៅក្រោមស្ពានអាកាស៧មករា បានសម្រេចបម្រុងនឹងជិះរត់គេចតែ ត្រូវកម្លាំងសមត្ថកិច្ចផ្នែកចរាចរណ៍ ប្រចាំនៅគោលដៅឃាត់បាន។

ហេតុការណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១ និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សុី ចំណុចស្ពានអាកាស៧មករា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចប្រចាំ នៅគោលដៅក្រោមស្ពានអាកាស៧មករា បានប្រាប់ឲ្យដឹងថា ដំបូងឡើយគាត់បានឃើញជនសង្ស័យ មានគ្នា២នាក់បានជិះម៉ូតូសង់កូរ៉េ សណ្តោងរឺុម៉កមួយគ្រឿង មិនមានផ្លាកលេខ បានធ្វើជាដើររើសអេតចាយ តាមផ្លូវនៅជិតនឹងកន្លែងកើតហេតុ បន្ទាប់មកស្រាប់តែជនសង្ស័យទាំង២នាក់ បានចូលទៅលើកបារ៉ាស់២ យកទៅដាក់លើរុឺម៉ករួចជិះរត់គេច តែសំណាងមិនល្អត្រូវសមត្ថកិច្ចតាមឃាត់បាន យកទៅដាក់ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់ទី១ ធ្វើការសាកសួរ ដើម្បីរង់ចាំសមត្ថកិច្ចខណ្ឌសែនសុខ មកទួលជនសង្ស័យទាំង២នាក់។

ក្រោយពេលសមត្ថកិច្ចខណ្ឌទួលគោក ឃាត់ជនសង្ស័យទាំងពីរនាក់ យកទៅប៉ុស្តិ៍ធ្វើការសួរនាំរួច ក៏បានប្រគល់ជនសង្ស័យទាំងពីរនាក់ ទៅសមត្ថកិច្ចខណ្ឌសែនសុខ ដើម្បីធ្វើការសួរនាំ និងចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់៕ រក្សាសិទ្ធិដោយ៖ សា មេត

×