Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូនខ្លួនជនសង្ស័យជាចោរ និងអ្នកទិញម៉ូតូចោរ ទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់

បាត់ដំបង ៖ សមត្ថកិច្ចនៃស្នងការបានបញ្ជូន ជនសង្ស័យចំនួនពីរម្នាក់ជាអ្នកលួចម៉ូតូនិង និងអ្នកទៀតជាអ្នកទិញ(ម៉ូតូ) ទទួលផលចោរកម្មម្នាក់ ទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមច្បាប់ នៅព្រឹកថ្ងៃទី១៤ កក្កដានេះ បន្ទាប់ពីមន្រ្តីជំនាញបានបញ្ជាប់ការសួរនាំ ។

យោងតាមនាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត លោក វ៉ាន់ តារ៉ា ដែលចុះប្រតិបត្តិការលើករណីនេះផ្ទាល់ បានបញ្ជាក់ថា ជនដៃដល់ និងជនទទួលទិញផលចោរកម្ម ត្រូវបានកម្លាំងរបស់លោក ឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១២ កក្កដា ខណៈដែលជនដៃដល់និងអ្នកទិញផលចោរកម្មទាំង០២នាក់នេះ បង្ហាញមុខនៅបន្ទប់ជួលមួយកន្លែង ក្នុងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

លោកវ៉ាន់ តារ៉ា បានប្រាប់ថា កម្លាំងរបស់លោកបានចំណាយពេលជិត១ខែកន្លះ ក្នុងការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យ រហូតប្រទះឃើញមុខសញ្ញា លោកបានស្នើសុំគោលការពីលោកស្នងការខេត្ត និង លោកព្រះរាជអាជ្ញាដើម្បីឃាត់ខ្លួនជនទាំង០២នាក់នេះភ្លាមៗតែម្ដង។

លោកបានបញ្ជាក់ថា ក្រោយពីឃាត់ខ្លួននិងទទូលបានចម្លើយសារភាពរបស់ជនដៃដល់ ដែលនិយាយពីការលក់ដូរម៉ូតូ ដែលខ្លួនលួចបាន ទើបកម្លាំងរបស់លោកធ្វើការស្រាវជ្រាវ តាមឃាត់ខ្លួនអ្នកទទូលទិញផលចោរកម្មម្នាក់ទៀត។

បើយោងតាមរបាយការណ៍សមត្ថកិច្ច បានឲ្យដឹងថា អ្នកលួចនិងអ្នកទិញផលចោរកម្ម ទាំង០២នាក់នេះ អ្នកលួចឈ្មោះ រុំ ភារក្ស ហៅ ង៉ា អាយុ២៩ឆ្នាំ នៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង និង អ្នកទិញឈ្មោះ ឆន សួរ អាយុ៣៤ឆ្នាំ ស្រុកកំណើតនៅខេត្តពោធិ៍សាត់ តែបានមកស្នាក់នៅបណ្ដោះអាសន្ន ក្នុងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង។

សមត្ថកិច្ចបានលើកឡើងថា អំពើចោរកម្មនេះ ជនសង្ស័យឈ្មោះ រុំ ភារក្ស ហៅ ង៉ា ជាមួយនឹងបក្ខពួកម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន បានធ្វើសក្មភាពលួចយកម៉ូតូគេមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ របស់ជនរងគ្រោះឈ្មោះ ឡង ណារ៉ូ ប្រុសអាយុ២៩ឆ្នាំ កាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១ មិថុនា កន្លងទៅនេះ នៅភូមិតាកុក ឃុំនរា ស្រុកសង្កែ។

ការតាមចាប់ខ្លួនជនសង្ស័យ ក្រោយត្រូវចោរលួចម៉ូតូ ជនរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹង នៅស្នងការនគរបាលខេត្ត ហើយមន្រ្តីការិយាល័យជំនាញ ក៏បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាជនដៃដល់បាន និង ឈានដល់ការឃាត់ខ្លួនទាំងអ្នកលួច ទាំងអ្នកទិញផលចោរកម្មតែម្ដង តែជនដៃដល់ម្នាក់ទៀតកំពុងគេចខ្លួន។

នៅចំពោះមុខសមត្ថកិច្ចឈ្មោះ រុំ ភារក្ស ហៅ ង៉ា បានសារភាពថា ខ្លួននិងបក្ខពួកម្នាក់ទៀត ពិតជាបានលួចម៉ូតូនោះមែន។ រីឯអ្នកទិញផលចោរឈ្មោះ ឆន សួរ ក៏បានសារភាពថា ខ្លួនពិតជាបានទិញម៉ូតូនោះ តែខ្លួនបានយកទៅលក់ឲ្យគេបន្តនៅខេត្តកំពង់ឆ្នាំងហើយ ក្នុងតម្លៃ៣០០ដុល្លារ៕ រក្សាសិទ្ធិដោយ៖ជំនោ

×