ស្វាយរៀង ៖ ការរកឃើញទំនិញក្លែងក្លាយ ធ្វើឡើងអាជ្ញាធរខេត្តស្វាយរៀង សហការជាមួយ នឹងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និង បង្ក្រាបការក្លែងបន្លំសាខាខេត្តស្វាយរៀង បានចុះពិនិត្យតាម ឃ្លាំង ដេប៉ូ ចែកចាញទំនិញ និងឱសថស្ថានមួយចំនួន ក្រុងស្វាយរៀង ដើម្បីស្វែងរករបស់របរក្លែងក្លាយ និងខូចគុណភាព ។

យោងតាម លោក ផឹង និល ប្រធាន (ក.ប.ប) ខេត្តស្វាយរៀង បានដឹកនាំក្រុមការងារ នៅព្រឹកថ្ងៃទី ១៤ ខែ កក្កដា ឆ្នាំ២០២១ សហការជាមួយ អាជ្ញាធរដែនដី បានថ្លែងថា ក្រុមមន្រ្តីបានចុះត្រួតពិនិត្យ ទំនិញនិងឃ្លាំងទំនិញ ចេញពីប្រភពដើមរហូត ដល់ទីតាំងកន្លែងចែកចាយ ផលិតផលអាល់កុល ជែលលាងដៃ និង តាមដានតម្លៃទំនិញ ( ជាពិសេសតម្លៃអាល់កុលស្លាកសញ្ញា តម្លៃម៉ាស់ ) នៅតាមបណ្ដា ដេប៉ូ ម៉ាត ឃ្លាំង ទំនិញឱសថស្ថានស្ថិតក្នុងក្រុងស្វាយរៀង។
លោកផឹង និល បានប្រាប់សារព័ត៌មាន ទៀតថា សកម្មភាពការងារ ត្រួតពិនិត្យ មន្ត្រីជំនាញយើងបានពិនិត្យទៅលើ អាល់កុល ជែលលាងដៃនៅតាម ឱសថស្ថានបានប្រើប្រាស់ឧបករណ៍ធ្វើ Test Kits បឋមទៅលើអាល់កុល និង ជែលលាងដៃដើម្បីស្វែងរកអាល់កុលក្លែងក្លាយ ។

តាមមន្រ្តី(កបប)ដដែល បញ្ជាក់ទៀតថា ជាលទ្ធផលក្រោយការចុះអនុវត្តការងារ មន្ត្រីជំនាញយើងបានរកឃើញ ទំនិញខូចគុណភាព និងអាល់កុលក្លែងក្លាយ – អាល់កុល ក្លែងក្លាយ ចំនួន ២៤០ លីត្រ – ម្សៅទឹកដោះគោ ម៉ាក DUMEX ចំនួន ៦ កំប៉ុង ( ខូចគុណភាព ) – ទឹកដោះកំប៉ុងក្រដាស់ ចំនួន ៤៦ កំប៉ុង ( ខូចគុណភាព ) ហើយមន្ត្រីជំនាញយើង បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះ និងអាល់កុលក្លែងក្លាយ ធ្វើការដុតកម្ទេចចោលតែម្តង ។
លោកបានអំពាវនាវ ដល់អ្នកលក់សុំឲ្យតែសុទ្ធល្អ កុំលក់របស់ក្លែងក្លាយ នាំឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងប្រឈមមនិងច្បាប់ទៀត៕ រក្សាសិទ្ធិដោយ៖ជំនោ




