ភ្នំពេញ ៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាយុវជន គ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន តាមប្រព័ន្ធវីដេអូ Zoom កាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

កិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន បានផ្តោតសំខាន់ទៅលើការផ្សព្វផ្សាយ អំពីក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា ( ក.យ.គ ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា ( ស.ស.យ.ក. ) ។
ការស្នើសុំកិច្ចសហការជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំងអស់ ទៅលើការងារ ទី១. ការអញ្ជើញសាកលវិទ្យាធិការ និងនាយក ចូលរួមក្នុងគណៈដឹកនាំចលនាយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជន នៃ ក.យ.ក នៃ ស.ស.យ.ក. ទី២. ការបង្កើតក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានឧត្តមសិក្សាឯកជននីមួយៗ និងការងារមួយចំនួនទៀតទាក់ទងនឹងយុវជន ។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំជាមួយសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគម និងតំណាងគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ៧៦គ្រឹះស្ថានផងដែរ៕ រក្សាសិទ្ធិដោយៈ ចេស្តារ

