Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតករតាមដងផ្លូវ ៖ សម្លាប់មនុស្ស ៧៦៩នាក់ និងរបួស ១៩១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ១៩៥ថ្ងៃ

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅល្ងាចថ្ងៃទី១៥ ខែកក្កដដា នេះឲ្យដឹងថា រយៈពេល ១៩៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៣៥១លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៦៩នាក់ និងរបួសចំនួន ១៩១៦នាក់ ក្នុងនោះធ្ងន់ចំនួន ១១១៩នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី១៤ ខែកកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ៨លើក ស្លាប់ ៦នាក់ និងរបួសចំនួន ១៤នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១០នាក់ និងស្រាលចំនួន ៤នាក់។

អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៩៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១១៥៧៥១គ្រឿង ក្នុងនោះម៉ូតូចំនួន ៨៥៣១២គ្រឿង និងរថយន្តចំនួន ៣០៤៣៩គ្រឿង ក្នុងនោះរថយន្តតូច ២៣៥៩៤គ្រឿង និងធំ ៦៨៤៥គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ

×