Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះបិទទីតាំងហាងផឹកស៊ី MOB ជាបណ្តោះអាសន្ន

ភ្នំពេញ​ ÷ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ដោយលោកអភិបាលរង ធ្វើការចុះបិទទីតាំងហាងផឹកស៊ីយីហោឈ្មោះ MOB មួយកន្លែង ជាបណ្តោះអាសន្ន ដោយមានការជួបជុំប្រមូលផ្តុំផឹកស៊ីមិនគោរពតាមការណែនាំ របស់ក្រសួងសុខាភិបាល។

ហេតុការណ៍ចុះបង្រ្កាបនេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមការរៀបរាប់ ពីលោកអភិបាលរងខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ដោយសារតែហាងយីហោឈ្មោះ MOB​ មួយកន្លែងនេះ បានលួចបើកដោយមិនមានការអនុញ្ញាត ពីអាជ្ញាធរមានសមត្ថកិច្ច ហើយនៅក្នុងនោះ មិនគោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាល ដោយមានការជួបជុំប្រមូលផ្តុំ និងផឹកសុីមិនរក្សាគម្លាត ដូចនេះទើបនៅយប់ថ្ងៃកើតហេតុខាងលើ ដឹកនាំកម្លាំងចម្រុះ ដោយលោកអភិបាលរងខណ្ឌដូនពេញ ចុះមកបិទ ហាងយីហោ ឈ្មោះ MOB ជាបណ្តោះអាសន្នតែម្តង និងរង់ចាំសេចក្តីជូនដំណឹង ពីអាជ្ញាធរមានសមត្ថកិច្ចពេលក្រោយ។

ក្រោយពីការចុះបិទរួចឃើញថា មិនមានឃាត់មនុស្សនោះទេ គ្រាន់តែហៅម្ចាស់ហាងធ្វើការណែនាំ និងធ្វើកិច្ចសន្យា មិនឲ្យបើកតទៅទៀត រង់ចាំសេចក្តីជូនដំណឹង ពីអាជ្ញាធរមានសមត្ថកិច្ចបន្ត៕ រក្សាសិទ្ធិដោយ៖ សា មេត

×