Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តស្ទឹងត្រែង រំលឹកពលរដ្ឋរស់នៅតាមដងទន្លេ ប្រុងប្រយ័ត្នទឹកឡើង និងសមត្ថកិច្ចបង្កើនការបង្ក្រាបបទល្មើសធម្មជាតិ

ខេត្តស្ទឹងត្រែង ៖ ក្នុងពេលចុះពិនិត្យស្ថានភាពទូទៅតាមដងទន្លេសេសាន ទន្លេស្រែពក តំបន់វារីអគ្គិសនីសេសានក្រោម២ និងពិនិត្យមើលការរស់នៅ និងជីវភាពរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្រ្តឃុំស្រែគរ និងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំដល់មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ផ្សព្វផ្សាយ អប់រំ ដល់ប្រជាពលរដ្ឋឱ្យបានដឹងច្បាស់អំពីច្បាប់នានា ដែលជាការល្មើសបំពាន និងការធ្វើនេសាទខុសច្បាប់។

លោកអភិបាលខេត្តស្ទឹងត្រែងរូបនេះ បានជំរុញឱ្យបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ឱ្យបានទាន់ពេលវេលា ដើម្បីបង្ការ និងការពារនូវធនធានធម្មជាតិ ការពារត្រីមេពូជកម្រៗ ជាច្រើនប្រភេទដែលមានក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ លើសពីនេះ ក៏បានណែនាំប្រជាពលរដ្ឋឱ្យមានមានការប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ និងប្រុងប្រយ័ត្នអំពីសត្វអសិរពិស ព្រោះនេះជារដូវរស្សា អាចកើតមានទឹកជំនន់៕ រក្សាសិទ្ធិដោយ៖ ពិសិដ្ឋ CEN

×