Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការចុះអនុស្សរណៈ រវាងសមាគមធុរកិច្ច កម្ពុជា-ថៃ គឺជាការប្ដេជ្ញាបង្កើនផ្លែផ្កាលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ

ភ្នំពេញ ៖ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មួយ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ វិស័យឯកជនកម្ពុជា-ថៃ សំដៅចូលរួមអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១-២០២៣ តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានធ្វើឡើងរវាង លោក សម្បត្តិ សុធា ប្រធាន ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា ប្រចាំប្រទេសថៃ (CBC) និងលោក Kiattisak Jirakajornwong ប្រធាន Thai Subcon ដោយមានការចូលរួមពីសំណាក់ លោក អ៊ុក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងធ្វើជាសាក្សីពី លោក ហេង សុវណ្ណារិទ្ធ អនុព័ន្ធពាណិជ្ជកម្មប្រចាំប្រទេសថៃ គឺជាការបង្ហាញពីសុច្ឆន្ទៈ និងលើកស្ទួយអត្ថប្រយោជន៍ដល់ធុរជនទាំងឡាយ ឲ្យកាន់តែរីកចម្រើន។

លោក សម្បត្តិ សុធា បានជម្រាបភ្ញៀវកិត្តិយស ពីបេសកកម្មរបស់ CBC ក្នុងការបង្កើតវេទិកាមួយ ក៏ដូចជាការចុះ MoU នេះផងដែរ គឺដើម្បីកសាងទំនាក់ទំនងរឹងមាំ ជាមួយសមាគមធុរកិច្ចផ្សេងៗ និងជួយគាំទ្រសមាជិកសមាជិកានៃសហគមន៍ធុរកិច្ច ទាំងនៅក្នុងប្រទេសកម្ពុជា និងប្រទេសថៃ ឲ្យរឹងរឹតតែមានកិច្ចសហការប្រកបដោយផ្លែផ្កាលើវិស័យធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×