Monday, July 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាច់ជ្រូក និងសាច់មាន់ ជាង១០តោន គ្មានច្បាប់អនុញ្ញាត ខុសបទដ្ឋានគតិយុត្ត ខុសលក្ខណៈបច្ចេកទេស ត្រូវបានបង្ក្រាបនៅព្រំដែន

ខេត្តបន្ទាយមានជ័យ ៖ សាច់ជ្រូកចម្រុះ សាច់មាន់ចម្រុះជាង ១០តោន​ ដែលឈ្មួញខិលខូច លួចនាំពីប្រទេសថៃ ដោយខុសច្បាប់ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត មកក្នុងប្រទេសកម្ពុជា ហើយត្រូវសមត្ថកិច្ច ចាប់បាននៅចំណុចស្តង់ត្រី១កន្លែង ក្រោយអគារផ្កាយ៣ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា សាច់ចម្រុះទាំងនេះ រួមមាន សាច់ជ្រូកកាប់ហើយចម្រុះ និងសាច់មាន់ ឆ្អឹងមាន់ ច្រកដាក់ក្នុងធុងស្នោ សរុបទៅ ជាង១០តោន , ជាការដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាតពីក្រសួងកសិកម្ម , មិនត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត នៃច្បាប់សុខភាពសត្វ និងផលិតកម្មសត្វ , ដឹកខុសលក្ខណៈបច្ចេកទេសនៃការវិចខ្ចប់ ដែលធ្វើឱ្យផលិតផលទាំងនេះ ខូចគុណភាព ប៉ះពាល់សុខភាពប្រជាពលរដ្ឋ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×