Monday, September 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CEN សូមពន្យល់ព្រះសិរិវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការវត្តវារិន្ទព្រែកលៀប និងមហាជនខ្លះឱ្យកាន់តែច្បាស់អំពីសេវាតម្លៃបូជាសព និងរៀបចំបុណ្យសព

១- មានការខុម្មិនចូលក្នុងផេកព័ត៌មានCEN ដែលខ្ញុំឡាយផ្ទាល់ ថា ខ្ញុំ (យិន ពិសិដ្ឋ ) និយាយចោទប្រកាន់ទៅលើវត្តវារិន្ទព្រែកលៀបថា យកលុយថ្លៃសេវារៀបចំបុណ្យសព , ថ្លៃបូជាសព ៧០០$ – ៨០០$ ដល់ ១០០០$ និងវត្តអារាមខ្លះទៀត យកថ្លៃសេវានេះ រហូតដល់ ១៥០០ ទៅ ២០០០ដុល្លារ ហើយបែរមកនិយាយថា ៣០រៀលវិញ… នោះមកពីគាត់ស្ដាប់អត់ច្បាស់ , ស្តាប់ច្រឡំ , យល់ខុសអំពីខ្ញុំ។

២- ការពិតទៅ អ្វីដែលខ្ញុំនិយាយព័ត៌មានថា វត្តអារាមខ្លះ ដែលយកលុយថ្លៃសេវារៀបចំបុណ្យសព , បូជាសព ៧០០$ – ៨០០$ ដល់ ១០០០$ និងវត្តអារាមខ្លះទៀត យកថ្លៃសេវានេះ រហូតដល់ ១៥០០ ទៅ ២០០០ដុល្លារ (វត្តខ្លះបញ្ចេញឈ្មោះ និងវត្តខ្លះមិនទាន់ចេញ គឺជាការរិះគន់កែលំអ) នោះ គឺខ្ញុំនិយាយចំពោះវត្តផ្សេង ឬវត្តមួយចំនួនតែប៉ុណ្ណោះ មិនបានចោទ ឬសង្កត់ទៅលើវត្តវារិន្ទព្រែកលៀបនោះឡើយ , តែសេវាថ្លៃបូជាសពនៅវត្តព្រែកលៀប គឺ ៣០ម៉ឺនរៀលនោះ ខ្ញុំពិតជានិយាយមែន និយាយត្រឹមតែប៉ុណ្ណឹង ព្រោះ CEN ដាក់ភ្នាក់ងារចុះស៊ើបអង្កេត និងសម្ភាសន៍អាចារ្យផ្លុកផ្ទាល់ មានទាំងខ្សែអាត់សំឡេងទៀតផង។

៣- ហេតុអ្វី ព្រះសិរិវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការ វត្តវារិន្ទព្រែកលៀប ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មកប្រកាសក្នុងផេក facebook របស់ព្រះអង្គ បដិសេធព័ត៌មាន CEN ចំពោះអ្វីដែលខ្ញុំ (យិន ពិសិដ្ឋ) និយាយជាព័ត៌មានថា សេវាថ្លៃបូជាសពនៅវត្តព្រែកលៀប តម្លៃ ៣០ម៉ឺនរៀល? ហើយព្រះអង្គក៏បានបំភ្លឺបញ្ជាក់ថា តម្លៃសេវាបូជាសពក្នុងវត្តព្រែកលៀបរបស់ព្រះអង្គ គិតត្រឹមថ្លៃធ្យូងជាង ២០ម៉ឺនរៀល , ព័ត៌មាននេះ គឺប្រហាក់ប្រហែលគ្នា ហេតុអ្វីបានជាព្រះអង្គបដិសេធព័ត៌មានរបស់ CEN ? នេះជាការបញ្ចេញថេរដីកាជាន់កែងអាត្មាឯង។

៤- រីឯ ព័ត៌មានដែល CEN ខ្ញុំ (យិន ពិសិដ្ឋ) និយាយថា វត្តអារាមខ្លះ ដែលយកលុយថ្លៃសេវារៀបចំបុណ្យសព , បូជាសព ៧០០$ – ៨០០$ ដល់ ១០០០$ និងវត្តអារាមខ្លះទៀត យកថ្លៃសេវានេះ រហូតដល់ ១៥០០ ទៅ ២០០០ដុល្លារ នោះ គឺខ្ញុំ (យិន ពិសិដ្ឋ) និយាយចំពោះវត្តផ្សេង ឬវត្តមួយចំនួនតែប៉ុណ្ណោះ មិនបានមកចោទចំៗ ទៅលើវត្តវារិន្ទព្រែកលៀបនោះទេ… ចុះហេតុអ្វី បានជាព្រះអង្គ ចេញមុខ មកបដិសេធជំនួសវត្តគេផ្សេងៗទៅវិញ ? ខណៈដែលព្រះអង្គគង់នៅវត្តវារិន្ទព្រែកលៀបសោះ ហេតុអ្វីទៅដឹងរឿងផ្ទៃក្នុងរបស់វត្តគេផ្សេងៗទៀត ? ហេតុអ្វី ក៏ហ៊ានចេញមុខបដិសេធជំនួសវត្តគេផ្សេងៗដូច្នេះ ព្រះអង្គមានភ្នែកទិព្វ ឬក៏មានការត្រាស់ដឹង?

៥- ទាក់ទិននឹងការចង់បកស្រាយឲ្យច្បាស់ ព្រះអង្គគួរណាស់តែចេញមុខបំភ្លឺបកស្រាយ ត្រឹមតែរឿងរ៉ាវនៅក្នុងវត្តព្រែកលៀបរបស់ព្រះអង្គតែប៉ុណ្ណោះ គឺជាការល្អ និងគាប់គួរ , ហើយមួយវិញទៀត ព្រះអង្គមិនគួរមានថេរដីកាតាមរយៈសំណេរ បង្ហោះនៅលើទំព័រហ្វេសប៊ុក និយាយបដិសេធព័ត៌មានរបស់ CEN ដោយខ្វះលក្ខណៈពិចារណា និងក្រមសីលធម៌ក្នុងការឆ្លើយបំភ្លឺនោះទេ បើនៅតែបែបនេះ គឺជាការប្រមាថសេចក្ដីថ្លៃថ្នូររបស់មជ្ឈមណ្ឌលព័ត៌មាន CEN ចូលក្នុងទម្រង់បទល្មើសនៃក្រមព្រហ្មទណ្ឌពីបទ ” បរិហារកេរ្តិ៍ និងមួលបង្កាច់កេរ្ដិ៍ “។

៦- តាមលក្ខណៈត្រឹមត្រូវ ព្រះសិរិវិសុទ្ធិ សុខ សុភាព ព្រះចៅអធិការ វត្តវារិន្ទព្រែកលៀប គួរណាស់អនុវត្តក្រមសីលធម៌ ដូចជា ចេញសង្ឃដីកាតាមរយៈថេរដីកា បំភ្លឺ ឬបកស្រាយជុំវិញរឿងរ៉ាវផ្សេងៗតែក្នុងវត្តរបស់ព្រះអង្គគង់ប្រថាប់តែប៉ុណ្ណោះ ព្រោះព្រះអង្គជាចៅអធិការនៃវត្តវារិន្ទព្រែកលៀបផ្ទាល់ ហើយផ្ញើលិខិត ឬសង្ឃដីកា ឬសង្ឃប្រកាស មកកាន់ការិយាល័យមជ្ឈមណ្ឌលព័ត៌មាន CEN ដើម្បីសុំការបំភ្លឺ ទើបជាការគាប់គួរ, ព្រះអង្គមិនគួរត្រូវចេញមុខបដិសេធ CEN ឬបកស្រាយជំនួសវត្តផ្សេងៗនោះឡើយ ៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×