ភ្នំពេញ ៖ មរណភាពរបស់ អ្នកម្តាយ របស់ពិធីការិនី យុគ ចិន្តា បានឆក់យកការអាណិត ដល់សាច់ញាតិ និងអ្នកនាងយុគ ចិន្តាណាស់។ ការចាកចេញនេះធ្វើឲ្យ អ្នកនាងចិន្តាមហាស្តាយ ហើយហាក់នៅមិនទាន់ទទួលយកបាននៅឡើយ។
ថ្មីៗនេះនៅលើបណ្តាញសង្គម របស់អ្នកនាងយុគ ចិន្តាបានបង្ហោះរូបថតកាន់ធាតុម្តាយ ហើយរូបទ្រហោយំរៀបរាប់ ដោយបានស្តាប់ហើយ គឺពិបាកទទួលយកណាស់ ហើយប្រិយមិត្តពិតណាស់ថា កូនស្រីយុគ ចិន្តា នៅតែទប់ជំហរមិនបាន។

យុគ ចិន្តា បានសរសេរខ្លឹមសារថា «អ្នកម្តាយរបស់កូនអើយ កូនអស់ម្តាយហៅហើយ ម្តាយទៅឆ្ងាយពីកូនហើយ កូនរស់ដោយគ្មានម៉ែពីពេលនេះតទៅ…..ម៉ែអើយ…. ហេតុអីក៏ម្តាយចាកចោលកូនលឿនម្ល៉េះ…….
អ្នកម្តាយដ៏សែនមានគុណ កូនពិតជាទទួលយកមិនទាន់បានទេ អ្នកម្តាយអត់មានឈឺអីសោះ ឈុតថ្មីដែលម៉ែឲ្យកូនកាត់ទុកស្លៀកធ្វើបុណ្យរួមគ្នា ម៉ែនៅឯណា ម៉េចទុកកូនចោលបែបនេះ ម៉ែអើយម៉ែ កូនស្តាយណាស់ម៉ែ…. ម៉ែសាងបុណ្យច្រើនណាស់ ម៉េចក៏ម៉ែអាយុខ្លីយ៉ាងនេះ។
សូមដួងវិញ្ញាណក្ខន្ធម៉ែបានសោយសុគតិភពណាម៉ែ ជាតិណា ណា កូនប្រាថ្នាជាកូនម៉ែទៀត សូមម៉ែទៅឲ្យបានសុខណាម៉ែណា »។
អ្នកសិល្បករជាច្រើន បានផ្ញើរសារចូលរួមរំលែកទុក្ខ អ្នកនាងយុគ ចិន្ដា ជាបន្ដបន្ទាប់។ ប៉ុន្ដែតាមព័ត៌មានពីលោកជីមមី ជំនួយការ អ្នកនាងយុគ ចិន្ដា បានឲ្យដឹងថា ដោយសារតែពេលនេះ ជារដូវកូវីដ ហេតុនេះ ហើយពិធីបុណ្យសពម្ដាយ ពិធីការិនី រូបនេះ មិនហ៊ានធ្វើធំនោះទេ គឺធ្វើនៅវត្តគល់ទទឹង មានតែសាច់ញាតិប៉ុណ្ណោះដែលចូលរួម៕ រក្សាសិទ្ធិដោយ៖សំណាងSV




















