ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស៊ូ ដាណេ ស្នើឲ្យមានការគាំទ្រ លើគម្រោងបង្រៀនសិល្បៈ តាមអនឡាញ ដោយមិនបង់ប្រាក់

ភ្នំពេញ ÷ តារាពុហុជំនាញនាង ស៊ូ ដាណេ បានស្នើអោយមហាជន និងសប្បុរសជននានាចូលរួមគាំទ្រ ទៅដល់គម្រោងដែលនឹងបើកបង្រៀនសិល្បៈជាច្រើន ទម្រង់ដល់យុវជនជំនាន់ក្រោយ តាមអនឡាញ ដោយមិនយកថវិកានោះឡើយ។

នាងបញ្ជាក់ថា គម្រោងនៃការបង្ហាត់សិល្បៈបុរាណ តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចហាត់បានគ្រប់ទីកន្លែងនោះ គឺនាងត្រូវការ ការចូលរួមឧបត្ថម្ភ ពីបងប្អូនយើងទាំងអស់គ្នា ទើបអាចលេចចេញជារូបរាងបានឆាប់។

នាងថា នាងខ្ញុំត្រូវការទិញ cameraមួយទៀត ល្មមប្រើការបាន តម្លៃ700$មួយទឹក ,ប្រព័ន្ធសំឡេងនិងភ្លើងបំភ្លឺផ្សេង។
ស៊ូ ដាណេ បន្ថែមថា កន្លងមកនាង មានសមាគមបង្ហាត់ផ្ទាល់ មុនកូវីដផ្ទុះខ្លាំង ហើយក៏មាន Group បង្ហាត់ច្រៀង ដែលមានសមាជិកជាច្រើនជិត1000នាក់ បង្ហាត់ស្ងាត់ៗមិនយកកម្រៃ ហើយក៏មិនដែលដង្ហោយ រកការជ្រោមជ្រែងអីទេ ប៉ុន្តែលើកនេះ នាងសង្ឃឹម បានផលធំរួមជាសកល ។

អ្នកនាង ស៊ូ ដាណេ បានបង្ហាញនូវទម្រង់សិល្បៈចំនួន៩ សម្រាប់ត្រៀមបង្ហាត់បង្រៀនយុវជនជំនាន់ក្រោយ តាមអនឡាញ ដោយមិនមានការបង់ប្រាក់នោះឡើយ។

ទម្រង់សិល្បៈទាំងនោះ ដែលតារារូបនេះត្រៀម បង្ហាត់នោះរួមមានដូចជា៖
ក្បាច់បាតរបាំបុរាណនិងព្រះរាជទ្រព្យ(នាង,ស្វា,យក្ស,នាយរោង) ក្បាច់បាតល្ខោនខោល គ្រប់តួអង្គ
របាំប្រពៃណី ផ្នែកល្ខោនមាន ៖យីកេ បាសាក់ ខោល)
រាំចង្វាក់ប្រជាប្រិយខ្មែរ ចម្រៀងជាច្រើនទម្រង់ដូចជា៖
(ចម្រៀងមរតកដើម,យីកេ,បាសាក់,មហោរី,ប្រពៃណី,និងប្រជាប្រិយ)
ស្មូត ឬសូត្រកំណាព្យ សិក្សាពីច្បាប់ក្បួននៃការតែងកំណាព្យ(និពន្ធ)
_ការហ្វឹកហាត់សំឡេងច្រៀង។

ស៊ូ ដាណេ បានលើកឡើថា នាងនឹងធ្វើការទំនាក់ទំនង រកសាស្ត្រាចារ្យសិល្បៈជំនាញៗ ដើម្បីធ្វើបទបង្ហាញជាVideo និងរួមការងារ ដែលផ្តល់ស្នាមញញឹម ដល់អ្នកបន្តវេនគ្រប់ៗរូប ដែលគ្មានលទ្ធភាពបង់ប្រាក់រៀន ចាប់ផ្តើមពីខែក្រោយនេះ។

នាងបញ្ជាក់ថា មិនថាសិស្សថ្មីឬ សិល្បៈខ្មែរ តាមបណ្តាប្រទេសនានា ដែលធ្លាប់ហាត់តាម video youtube មិនស្គាល់ខ្នាត ខ្វះទស្សនិយភាព សូមអស់បារម្ភ។

យ៉ាងណាបើតាមនាង ស៊ូ ដាណេ ទោះបីជាក្បាច់របាំបុរាណ មិនអាចហាត់រៀនតាមអនឡាញបាន ក៏ប៉ុន្តែយើងខ្ញុំនឹងព្យាយាម បង្ហាយ៉ាងហោចណាស់បាន ៣០%ឬលើសនេះ ដើម្បីសម្រេចក្តីសង្ឃឹម ដល់ប្អូនៗនៅតាមខេត្ត និងបណ្តាប្រទេសនានា ដែលមានកូនខ្មែរឈាម ជាអ្នកបន្តវេនរស់នៅ។

អ្នកនាង ស៊ូ ដាណេ បានអះអាងបន្ថែមថា គម្រោង នៃការហាត់រៀនខាងលើនេះ និងបានជាផលប្រយោជន៍ ដល់សិល្បៈជាតិជារួម លើកកម្ពស់វិស័យសិល្បៈ តាមរយៈការបង្ហាញ ទេពកោសល្យរបស់សិស្សគ្រប់ទីកន្លែង ។
ផ្តល់ការងារក្រៅដល់សាស្ត្រាចារ្យជំនាញៗ ឱ្យទទួលបានចំណូលពីការផ្សព្វផ្សាយ ក្នុងផ្លូវត្រូវ។ មិនមែនអញ្ជើញមកបង្ហាញទទេ នោះទេ។

ព្រោះជាការផ្តល់តម្លៃយ៉ាងធំ ចំពោះមុខវិជ្ជា ដែលលោកបានតស៊ូហាត់រៀន រហូតសិល្បៈវប្បធម៌ជាតិយើង មានឈ្មោះលើអន្តរជាតិកន្លងមក។
បង្កើនធនធានសិល្បៈឱ្យកាន់តែសម្បូរបែប ធ្វើជាគំរូដល់យុវជនឈាមរាវ បែកស្លុយនានា
បណ្តុះគំនិតចរិយាសម្បត្តិ បង្ហាញការព្រួយបារម្ភ ឱ្យច្បាស់ពីអត្តញាណពិត នៃជនជាតិខ្មែរនិងរបត់សីលធម៌។

ទោះជាយ៉ាង ដើម្បីឲ្យគម្រងខាងលើនេះ អាចដំណើរការទៅបាននាង គឺទាមទារពីការចូលរួមមួយផ្នែក ពីសំណាក់សប្បុរសជននានា ខណៈពេលដែលនាង នៅមានការខ្វះខាត មិនមានសមត្ថភាពគ្រប់គ្រាន់នោះឡើយ។

នាងរំពឹងថា ប្រិយមិត្រដែលបានចូលរួម ផលិតសិល្បៈកន្លងមក ទោះបីតិចក្តីច្រើនក្តី ក៏នៅតែបន្តចូលរួម ដោយជឿជាក់លើសមត្ថភាពនាង។
នាងថា បើសិនជាអាច ខ្ញុំសូមសំណូមពរឱ្យឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ចាប់អារម្មណ៍ និងចូលរួមជួយឧបត្ថម្ភជាធំផង។

ស៊ូ ដាណេ បន្ថែមថា កន្លងមកនាង មានសមាគមបង្ហាត់ផ្ទាល់ មុនកូវីដផ្ទុះខ្លាំង ហើយក៏មាន Group បង្ហាត់ច្រៀង ដែលមានសមាជិកជាច្រើនជិត1000នាក់ បង្ហាត់ស្ងាត់ៗមិនយកកម្រៃ ហើយក៏មិនដែលដង្ហោយរកការជ្រោមជ្រែងអីទេ ប៉ុន្តែលើកនេះ នាងសង្ឃឹមបានផលធំរួមជាសកល ។
សិល្បៈខ្មែរ ត្រូវលើកកម្ពស់ ដោយជនជាតិខ្មែរ បង្កើតសង្គមសិល្បៈដើម្បីមុខមាត់ជាតិ៕
រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម