ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទម្រាំបានផលល្អ ពិធីការិនីវិន ដារ៉ានី ពើបប្រទះឧបសគ្គបែបនេះ

ភ្នំពេញ ៖ ប្រឡូកសិល្បៈក្នុងឆ្នាំ២០១៣ ពិធីការិនី កញ្ញា វិន ដារ៉ានី បានហែលឆ្លងកាន់ការលំបាកជាច្រើនមុននឹង អាចឈរជើងរឹងមាំមួយបាននៅ PNN នាពេលបច្ចុប្បន្ន។ ជាពិសេសការជម្នះឆន្ទៈគ្រួសារតែម្ដង ដែលមិនចង់ឱ្យនាង ដើរលើវិថីមួយនេះ។

ពិធីការិនីកម្មវិធីសិល្បៈកម្សាន្តរបស់ PNN រូបនេះបានបញ្ជាក់ថា៖ ”ខ្ញុំធ្លាប់បាក់ទឹកចិត្តម្តងដែរ ពីមុនមកក្នុងវិស័យនេះ។ បញ្ហាធំដែលធ្វើឲ្យបាក់ទឹកចិត្តដោយសារខ្វះការគំាទ្រ ពីអ្នកផ្ទះ ពោលគឺម៉ាក់ប៉ារបស់នាងខ្ញុំតែម្តង ដោយសារកាលនោះ នាងខ្ញុំធ្វើជាពិធីការិនីព័ត៌មានផង ពិធីការិនីសិល្បៈផង ការងារតម្រួវឲ្យចំណាយពេលវេលាច្រើនហើយ ពេលនោះខ្ញុំរកចំណុចខ្លួនឯងលែងឃើញ ដើម្បីឈរក្នុងវិស័យមួយនេះបន្តរទៀត ពេលខ្លះក៏បាត់បង់ទំនុកចិត្តផងដែរ”។

អតីតពិធីការិនី របស់ស្ថានីយទូរទស្សន៍ ហង្សមាសរូបនេះ បន្តការក្រោយពីបាត់បង់ទំនុកចិត្តលើខ្លួនឯង និងមិនសូវទទួលបានការគាំទ្រ ពីគ្រួសារខ្លួនក៏បានផ្អាកការងារសិល្បៈ មួយរយៈដើម្បី សិក្សាពីចំណុចខ្សោយរបស់ខ្លួន និងស្នើសុំឱ្យគ្រួសារជួយជំរុញអាជីព ដែលខ្លួនស្រឡាញ់ឡើងវិញ។

ដោយមានការយល់ព្រម និងលើកទឹកចិត្តជាថ្មី ពីគ្រួសារពិធីការិនី ដែលជាអតីតគ្រូភាសាអង់គ្លេសផងនោះ បានផ្ដើម អាជីពជាពិធីការិនីជាថ្មីនៅស្ថានីយទូរទស្សន៍ PNN កាលពីឆ្នាំ ២០១៩ កន្លងទៅ។ មានកម្មវិធីព័ត៌មាន ជា ច្រើនដែលកញ្ញាកាន់កាប់ ក្នុងស្ថានីយទូរទស្សន៍មួយនេះ ក៏ប៉ុន្តែសម្រាប់កម្មវិធីសិល្បៈកម្សាន្ត ពិធីការិនីវ័យ៣០ ឆ្នាំ រូបនេះហាក់លេចធ្លោជាងគេ។

“សម្រាប់ការចូលធ្វើជាពិធីការិនីនៅ PNN ជាពិសេសកម្មវិធីសិល្បៈកម្សាន្តតែម្ដង ខ្ញុំបានរៀនសូត្រច្រើនបន្ថែមទៀត ពី ការងារនេះ។ ក្នុងហ្នឹងក៏មានការណែនាំច្រើនពីផលិតករ កម្មវិធីធ្វើឲ្យខ្ញុំកាន់តែមានជំហរឹងមាំថែមទៀត ក្នុងអាជីពជា ពិធីការិនីនេះ”។ វិន ដារ៉ានី បញ្ជាក់បន្ថែម។

ក្រៅតែពីកម្មវិធីសិល្បៈកម្សាន្តកម្មវិធីផ្សេងៗទៀត ដែលកញ្ញា វិន ដារ៉ានី កាន់នៅស្ថានីយទូរទស្សន៍ PNN មានដូចជា កម្មវិធីព័ត៌មានពេលព្រឹក កម្មវិធីព័ត៌មានប្លែកៗ និងកម្មព័ត៌មានសិល្បៈកម្សាន្ត ជាដើម៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម