ភ្នំពេញ ៖ តារាសម្តែង លោកអឿ សីហា បានធ្វើឲ្យគេចាប់អារម្មណ៍ ក្នុងពេលដែលលោកស្រាប់តែសម្រេចបំណង មួយស្របពេលលោកនៅក្មេង។ លោកបានបង្ហាញនូវផ្ទះល្វែង១ជុង ដែលបានតស៊ូព្យាយាមអស់ច្រើនឆ្នាំ ទម្រាំបានមកទល់ពេលនេះ។ លោកកាន់តែមានមោទនភាពចំពោះខ្លួនឯង ដែលអត់ទ្រាំរហូតដើរដល់ចំណុចមួយ។

លោកអឿ សីហា ដ្បិតតែលោកជាប់ឈ្មោះជាតារាសម្តែង តែលោកក៏ងាកមកចាប់យកមុខងារ ជាអ្នកលក់អនឡាញ ផ្នែកសុខភាពដ៏មានសមត្ថភាពម្នាក់ ។ ម្ល៉ោះមុខរបរទី២នេះរុញឲ្យលោក ទទួលឱកាសចំណេញ និងមានប្រសិទ្ធភាព ដែលអាចសន្សំលុយទុកដាក់ សម្រាប់គិតគូរករបស់ប្រើបាន។
លោកបានអត់ធន់ច្រើន នៅមុនពេលបានផ្ទះថ្មស្អាតនៅ ដោយសារតែលោកត្រូវធ្វើឲ្យបាននៅបំណងមួយនេះ។
នៅលើបណ្តាញសង្គម របស់លោក បានបង្ហោះនូវរូបភាពផ្ទះល្វែង ដ៏ស្អាតមួយ អមដោយពាក្យពេចន៍សរសេរ។ លោកបានធ្វើឲ្យមិត្តសិល្បករ ដែលស្គាល់លោក មានការសរសើរ ពីភាពមានបានដែលបានកើតចេញ ពីញើសឈាមពិតប្រាកដ។ បើទោះជាលោកមានការងារល្អ ក្រៅពីសិល្បៈ តែលោកក៏នៅតែទទួលយកការសម្តែង របស់បណ្តាផលិតករនានា ដូចពីមុនដោយមិនអាចបោះបង់ចោលឡើយ៕ រក្សាសិទ្ធិដោយ៖សំណាងSV

















