ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គូស្នេហ៍វ័យក្មេងភ្ជាប់ពាក្យ ត្រូវមនុស្សមួយចំនួនរិះគន់ ទប់ពុំបានសាម៉ីខ្លួនខាងប្រុស ចេញមកឆ្លើយតប បញ្ចេញឲ្យដឹងឡើងភ្លឺភ្នែក…

ភ្នំពេញ ៖ ជាការពិតណាស់ នៅក្នុងសង្គមសម័យនេះ នោះយុវជនដែលឈានចូលត្រឹមវ័យ ១៥ ឡើងទៅ គឺទាំងប្រុស និងស្រីភាគច្រើនចេះមានស្នេហាហើយ ទាំងដែលខ្លួនកំពុងស្ថិតក្នុងវ័យសិក្សា ហើយស្នេហាចំនួនធំរបស់ពួកគេ នៅទីបំផុត បានត្រឹមចែកផ្លូវគ្នាដើររៀងៗខ្លួន ពោលគឺស្រឡាញ់លួចលាក់ រួមរស់ជាមួយគ្នា បានត្រឹមមួយភ្លើងចំបើងប៉ុណ្ណោះ ដែលកម្រមានអ្នកតស៊ូប្តូរផ្តាច់ រហូតដល់ថ្ងៃដឹកដៃគ្នាចូលរោងការ ក្រាបក្បាលដល់កន្ទេល នៅចំពោះមុខឪពុកម្តាយ ទាំងសងខាងនោះឡើយ។

តែទោះយ៉ាងណា សម្រាប់គូស្នេហ៍មួយគូនេះ បានកំពុងធ្វើឲ្យមហាជន នៅក្នុងបណ្តាញសង្គម មានការចាប់អារម្មណ៍ និងកោតសរសើរជាខ្លាំង ចំពោះសេចក្តីស្នេហាដ៏ស្មោះស្ម័គ្ររបស់ពួកគេ ដែលនៅទីបំផុត ពួកគេបានដឹកដៃគ្នាភ្ជាប់ពាក្យ ទៅតាមប្រពៃណីខ្មែរ ដោយមិនឲ្យញាតិជិតខាង រិះគន់សើចចំអក ថាខ្លួននៅក្មេង កំពុងស្ថិតក្នុងវ័យសិក្សា មិនទាន់ចេះគិតគូរកស៊ីស្អីផង ចង់បានគ្នាជាប្តីប្រពន្ធនាំតែអំពុលដល់ឪពុកម្តាយ។

យ៉ាងណាមិញ ក្រោយពីបានឃើញមនុស្សមួយចំនួន បានរិះគន់ថា ខ្លួននៅក្មេងណាស់ បានលុយមកពីណា រៀបការប្រពន្ធ ស្រាប់តែសាម៉ីខ្លួនខាងប្រុស បានចេញមកបកស្រាយយ៉ាងចាក់ដោតទៅវិញថា៖ «មុននឹងពួកខ្ញុំសម្រេចចិត្តថាភ្ជាប់ពាក្យ នឹងមិនមែនស្រឡាញ់គ្នា ២-៣ ខែទេ ពួកខ្ញុំស្រឡាញ់គ្នា ជិត៣ឆ្នាំហើយ អ្នកស៊ែររូបខ្ញុំថ្ងៃ « ភ្ជាប់ពាក្យ » ម្នាក់ៗថាពួកខ្ញុំនៅក្មេងៗណាស់ រកលុយមកពីណាលឿនមេស ហើយអ្នកខ្លះទៀតថា វ័យកំពុងសិក្សា នៅមានច្រើនទៀត…

ខ្ញុំចង់សួរទៅអ្នកដែលថាឲ្យខ្ញុំវិញ តើអ្នកមានដឹងពីរអាយុរបស់ពួកខ្ញុំហើយឬនៅ ? តើអ្នកមានដឹងថាពួកខ្ញុំ មានចំណូលប៉ុន្នានហើយ សល់អ្វីខ្លះហើយ មានសុំលុយពីអ្នកមានគុណចាយដែលទេ … ?

អ្នកដែលថាឲ្យពួកខ្ញុំ មួយចំនួននឹង ស្រួលមិនស្រួល នឹងគ្មានការងារច្បាស់លាស់ផង ចំណូលនឹងចំណាយ ក៏មិនច្បាស់ផងមើលទៅ « ថាមិនចង់ផុសទេតែឃើញច្រើនពេក»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

ចូលមើលព័ត៌មានថ្មីៗបន្ថែម