Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះបានច្បាស់ ! អ្នកឃើញហេតុការណ៍ផ្ទាល់ភ្នែក ចេញមកបញ្ជាក់មូលហេតុឡានធំគៀបឡាន Prius និងភស្តុតាងស្តែងៗ…

តាកែវ ៖ ប្រិយមិត្តជាច្រើនបានជ្រាបរួចហើយ ជុំវិញករណីឡានធំ១គ្រឿង និងឡានតូច១គ្រឿង (Prius) ដែលបានគៀបជាប់គ្នានៅលើស្ពានដែកមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ (ត្រពាំងអណ្តើក-ផ្លូវត្រពាំងក្រញូង) ក្នុងភូមិឬស្សីមួយគុម្ព ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង ៥ និង៣០ នាទីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១។

តែយ៉ាងណា រហូតមកទល់នៅពេលនេះ ករណីខាងលើ គឺនៅតែជាចំណាប់អារម្មណ៍ របស់មហាជននៅក្នុងបណ្តាញសង្គម ផ្ទុះការវែកញែកខុសត្រូវព្រោងព្រាត ដែលក្នុងនោះ មនុស្សភាគច្រើនបានធ្វើការរិះគន់ទៅលើឡានតូច (Prius) ដោយបានចោទឡើងថា ឡានតូចនេះខ្វះការអត់ធ្មត់គ្រាន់តែរង់ចាំប៉ុន្មានវិនាទីមិនបាន ខំព្យាយាមបើកឆ្លងស្ពានទាំងប្រថុយ ទើបបណ្តាលឲ្យឡានធំនោះគៀបតែម្តងទៅ។

ទោះយ៉ាងណា ក្រោយឃើញមនុស្សជាច្រើន នាំគ្នាចោទប្រកាន់ត្រឹមតែឃើញតាមរយៈរូបភាពប៉ុណ្ណោះនោះ ម្ចាស់រថយន្ត Prius ក៏បានឆ្លើយបតបកស្រាយឲ្យដឹងថា៖ «អ្នកម្ចាស់ឡានតូច ខ្ញុំសូមបកស្រាយ ឡានខ្ញុំគឺបានបើកចូលដល់លើស្ពានប្រហែល៣ម៉ែត្រហើយ ឡានធំវាបើកយ៉ាងលឿន ហើយឡានតូចគឺបានចុចស៊ីប្លេផង វ៉ៃភ្លើងផង គឺវាអត់ឈប់ទេ គឺវានៅមកលឿនដដែល ហើយពេលវាចុះមកវាថាឡានវាដែលជាឡានធំ ជាន់ហ្វ្រាំងអត់ស៊ី ហើយឡានធំបានអូសឡានតូចទៅក្រោយ ទើបឃើញរូបភាពបែបនេះ»។

បន្ថែមលើនេះ ម្ចាស់រថយន្ត Prius ដែលរងការខូចខាតយ៉ាងដំណំ ក៏បានបញ្ចេញភស្តុតាង ស្នាមឡានធំនោះ ចាប់ហ្វ្រាំងអូសជាច្រើនម៉ែត្រ មុនឆ្លងស្ពានបង្កហេតុ។ ហើយក្នុងនោះ សាក្សីម្នាក់ដែលបើកបរពីក្រោយឡានធំ បានញ្ចេញឲ្យដឹងថា «និយាយទៅឡានតូចនៅពាក់កណ្តាលស្ពាន ហើយតែឡានធំមិនទាន់ឡើងក្បាលស្ពានទេ តែដោយសារឡានគាត់ដាច់ហ្វ្រាំង ក៏ជ្រុលទៅបុកគៀបឡានតូចតែម្តងទៅ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×