Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់សង្ស័យស្រវឹងទាំងថ្ងៃ រថយន្តស៊េរីទំនើប បង្កគ្រោះថ្នាក់ចរាចរណ៍ ២ករណី បណ្តាលមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់និងស្រាល

ភ្នំពេញ ÷ បុរសម្នាក់សង្ស័យស្រវឹងទាំងថ្ងៃ បើករថយន្តបុកអ្នកជិះម៉ូតូ បណ្តាលឲ្យមនុស្សប្រុសស្រី៣នាក់ រងរបួសធ្ងន់ និងស្រាល ២ករណីផ្សេងគ្នា។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង១០នាទី រសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ ។

ករណីទី១ កើតឡើងនៅផ្លូវលេខ២៩៣ កែងនិងផ្លូវលេខ៥២៨ បណ្តាលមនុស្ស២នាក់ រងរបួសធ្ងន់និងស្រាល និងមួយករណីទៀត ស្ថិតនៅចំណុចស្តុបរតន:ស្រីម៉ៅ ផ្លូវលេខ៥១៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យសុងកា ដើម្បីធ្វើការសង្រ្គោះភ្លាមៗផងដែរ។

យោងតាមប្រភពព័ត៌មាន នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តស៊េរីទំនើប ម៉ាក Lexus Rc 200t ពណ៌សមួយគ្រឿង​ ពាក់ផ្លាកលេខភ្នំពេញ 2BN 6465 បើករេចុះរេឡើងពេញផ្លូវមួយសន្ទុះក្រោយមក ក៏បានបើកទៅបុកអ្នកជិះម៉ូតូ today និងអ្នកបើករ៉ឺម៉កម្នាក់ បណ្តាលរងរបួសបែកក្បាល ក្រោយពេលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានអ្នករបួសរួចហើយ អ្នកបើកបរព្យាយាមបើករត់គេច លុះដល់ចំណុចស្តុបរតន:ស្រីម៉ៅ រថយន្តបង្កខាងលើ បានជ្រុលទៅបុកនារីម្នាក់ទៀត ដែលកំពុងតែជិះម៉ូតូឈប់ចាំស្តុបក្រហម បណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ហើយរថយន្តនៅតែបន្តព្យាយាម បើករត់គេចបានប្រហែលជាង៣០០ម៉ែត្រ ក៏បើកទៅបុកគម្របលូ ធ្វើឲ្យរថយន្តបើកទៅមុខលែងរួច ទើបម្ចាស់រថយន្តបង្កខាងលើ បើកទ្វាររថយន្តរត់ចូលក្នុងផ្សារទំនើបស៊ីខេ ភ្លាមៗនោះ ក្រុមសន្តិសុខ ដែលយាមនៅទីនោះ នាំគ្នាដេញស្ទាក់ចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលសង្កាត់បឹងកក់ទី១។

ក្រោយពេលកើតកម្លាំងជំនាញចរាចរណ៍ខណ្ឌទួលគោក បានចុះមកស្ទូចយករថយន្ត និងបញ្ជូនអ្នកបើកបររថយន្តបង្ក ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចាត់ការបន្តតាមនីតិវិធី៕ រក្សាសិទ្ធិដោយ ៖សួង សាម

×