ខេត្តបាត់ដំបង ៖ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តបាត់ដំបង កាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជូនខ្លួន ជនសង្ស័យ ដែលជាអ្នកកាសែតម្នាក់ទៀត កាន់តុលាការខេត្តបាត់ដំបង ដើម្បីចាត់ការតាមច្បាប់ ជាប់ពាក់ព័ន្ធនឹងបទល្មើសប្រមាថ អាយុជីវិតរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេស។
សមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ កៅ ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរអ្នកសាព័ត៌មាន មានទៅលំនៅ នៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ខេត្តបាត់ដំបង។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ កក្កដា បន្ទាប់ពីគាត់បានសរសេរសារលើប្រព័ន្ធសង្គមហ្វេសប៊ុក និង បានប្រមាថដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ប្រទេសជាតិ។

សមត្ថកិច្ចកងរាជអាវុធហត្ថ បានបញ្ជាក់ថា ជនសង្ស័យត្រូវបានជាប់ចោទ និងជាប់ពាក់ព័ន្ធនឹងបទល្មើស ” ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយបង្ហោះសារតាមបណ្ដាញសង្គមហ្វេសប៊ុក” ៕
រក្សាសិទ្ធិដោយ ចន្ទា ភា